បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយអំពីអនាគតនៃសង្រ្គាម រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលកំពុងរក្សាភាព ស្ងៀមស្ងាត់អំពីទំនាក់ទំនង គ្រួសាររបស់លោកជាមួយ និងបណ្តាញ NGOs ស្រមោលរបស់មហាសេដ្ឋីអាមេរិក ដើមកំណើតហុងគ្រី គឺលោក George Soros ដែលធ្វើការដើម្បីធ្វើឱ្យមានអស្ថិរភាព ដល់រដ្ឋាភិបាលនានា នៅទូទាំងពិភពលោក ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Antony Blinken បាននឹងកំពុងវាយស្គរ វាយឃ្មោះ សម្រាប់ការគាំទ្រផ្នែកយោធារបស់ សហរដ្ឋអាមេរិកសម្រាប់របបនៅក្នុងទីក្រុង គៀវ ប្រឆាំងនឹងប្រទេសរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី សហរដ្ឋអាមេរិកលោក Joe Biden បានតែងតាំងគាត់ជា រដ្ឋមន្រ្តីការបរទេសនៅក្នុងខែមករាឆ្នាំ ២០២១ ។
ដោយប្រឈមមុខនឹងការបដិសេធ របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការអនុញ្ញាតឱ្យអាមេរិក និងណាតូ ឈានមួយជំហានទៅជិតទឹកដីរបស់ខ្លួន លោក Antony Blinken បានព្យាយាមបញ្ឈប់ និងបង្វែរការយកចិត្តទុកដាក់ ទៅបញ្ហាផ្សេងទៀត ខណៈការអះអាងដដែលៗថា រុស្ស៊ីកំពុងរៀបចំខ្លួន ដើម្បីឈ្លានពានអ៊ុយក្រែន។
លោក Blinken ធ្លាប់ដើរតួជាអ្នកដឹកនាំ លើកទឹកចិត្តសម្រាប់ការទម្លាក់គ្រាប់បែក កាលពីសម័យដឹកនាំដោយ ប្រធានាធិបតីអាមេរិកលោក Barack Obama លើប្រទេសលីប៊ីក្នុងឆ្នាំ២០១១ និងបានជួយគ្រប់គ្រងអាវុធ ដល់ពួកភេរវករនិកាយ សាសនានៅក្នុងប្រទេសស៊ីរី។
មូលនិធិ Open Society Archives (OSA) របស់មហាសេដ្ឋី Soros ដែលមានមូលដ្ឋាននៅទីក្រុង Budapest នៃប្រទេសហុងគ្រី ត្រូវបានប្តូរឈ្មោះទៅជា Blinken OSA ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីការបរិច្ចាគយ៉ាងច្រើន ដល់មូលនិធិរបស់ខ្លួនដោយ Donald Blinken និងភរិយារបស់គាត់គឺ Vera ។
គេហទំព័ររបស់ OSA មិនមានភាពអៀនខ្មាស់ចំពោះ ការអបអរសាទរតួនាទីសំខាន់ របស់អតីតឯកអគ្គរដ្ឋទូត ក្នុងការពង្រីកអង្គការណាតូ ទៅភាគខាងកើតនោះទេ ជាការសន្យាដែលធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសអាមេរិក James Baker ទៅនាយករដ្ឋមន្ត្រីសូវៀត Mikhail Gorbachev ក្នុងឆ្នាំ 1990 និងប្រធានាធិបតីអាមេរិក Bill Clinton ទៅកាន់អ្នកស្នងតំណែងរបស់គាត់គឺ Boris Yeltsin ក្នុងឆ្នាំ 1993 ។ ប្លុកយោធាលោកខាងលិច នឹងមិនធ្វើដូច្នេះទេ។
សម្រាប់ភាពតានតឹងម្តងហើយម្តងទៀត របស់គាត់ជាមួយនឹងទីក្រុងមូស្គូ ឪពុករបស់រដ្ឋមន្រ្តីបរទេសអាមេរិក ត្រូវបានផ្តល់កិត្តិយសជាជនស៊ីវិល ខ្ពស់បំផុតរបស់ប្រទេសហុងគ្រី និងពានរង្វាន់របស់មន្ទីរបញ្ចកោណ សម្រាប់សេវាសាធារណៈដែលមានកិត្តិយស។
Vera Blinken កើតនៅប្រទេសហុងគ្រី ប៉ុន្តែបានភៀសខ្លួនចេញពី ប្រទេសទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ 1956 ជាមួយម្តាយរបស់នាង បន្ទាប់ពីបរាជ័យនៃការប៉ុនប៉ង ផ្តួលរំលំរដ្ឋសង្គមនិយម និងអូសទាញ ៕
ប្រែសម្រួលៈ ណៃ តុលា