ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ចាប់ផ្តើមសាងសង់ខែល ការពារអាកាស ដោយអាវុធឡាស៊ែរ

យេរូសាឡឺម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល លោក Naftali Bennett កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការប្រកាសថា
អ៊ីស្រាអ៊ែល នឹងចាប់ផ្តើមធ្វើការ សាងសង់ ប្រព័ន្ធខែលការពារដែនអាកាស ដោយប្រើប្រាស់អាវុធឡាស៊ែរ ដោយប្រើពេលសរុប១ឆ្នាំ។

នេះមានន័យថា ក្នុងរយៈពេល១ឆ្នាំទៀត កងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអ៊ែល នឹង អាចចាប់ផ្តើមធ្វើការ ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសជាមួយ នឹងអាវុធឡាស៊ែរ ជាលើកដំបូង និងជាដំណាក់កាលដកស្រង់ បទពិសោធផងដែរ ។

គួរឲ្យដឹងដែរថា ប្រព័ន្ធការពារដែនអាកាសមួយនេះ នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់ភាគខាងត្បូង នៃ ប្រទេសអ៊ីស្រាអ៊ែល ជាទីកន្លែងដែលសហគមន៍ភាគច្រើន នៅទីនោះតែងតែទទួលរងនូវការវាយប្រហារ ជាញឹកញាប់ដោយគ្រាប់រ៉ូកែត ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបដោយក្រុមហាម៉ាស និងក្រុមឧទ្ទាមផ្សេងផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top