បរទេស៖ នៅក្នុងអត្ថបទកាសែតផ្លូវការមួយ ដែលបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍ បានសរសេរថា ប្រទេសកូរ៉េខាងជើង បានធ្វើការថ្កោលទោស ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថាជាអាយ៉ងរបស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារសារព័ត៌មាន Minju Choson ដែលជាកាសែតផ្លូវការមួយរបស់ទីស្តីការ គណៈរដ្ឋមន្ត្រីនិងប្រធានគណៈកម្មាធិការសភាជាន់ខ្ពស់ នៃទីក្រុងព្យុងយ៉ាង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា អង្គភាពអង្គការសហប្រជាជាតិនេះ មិនធ្វើទៅតាមទំនួលខុសត្រូវរបស់ខ្លួននោះទេ។
យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅរាត្រីថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៩ កាសែតកូរ៉េខាងជើងដដែលនោះបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនកំពុងតែអនុវត្តតាមតួនាទីខ្លួនឲ្យបានស្រួលបួលនោះឡើយ គឺអង្គភាពនេះធ្វើតួនាទីជាអាយ៉ងរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ប៉ាង កុង