វ៉ាស៊ីនតោន៖ កុមារជាង ២,៩លាននាក់ នៃករណី ឆ្លងជំងឺកូវីដ-១៩ ត្រូវបានបន្ថែមនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ ហើយកុមារជាង ១២,៣លាននាក់នៅក្នុងប្រទេស បានឆ្លងជំងឺចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់បណ្ឌិតសភាអាមេរិក ពេទ្យកុមារ (AAP) និងសមាគមមន្ទីរពេទ្យកុមារ។
ករណីជំងឺកូវីដ-១៩ ក្នុងចំណោមកុមារបានកើនឡើងយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក អំឡុងពេលមានការកើនឡើងនៃការប្រែប្រួលទម្រង់ឆ្លងអូមីក្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ករណីកុមារជិត ៤,៥ លាននាក់ ត្រូវបានរាយការណ៍ចាប់តាំងពីដើមខែមករា។ សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ករណីកុមារចំនួនជិត ៣០ម៉ឺននាក់បន្ថែមទៀតត្រូវបានរាយការណ៍អំពីជំងឺកូវីដ-១៩ ។
នេះ ជា សប្តាហ៍ ទី២៧ ជាប់ៗគ្នា ករណី កុមារ ឆ្លងជំងឺកូវីដ-១៩ នៅ សហរដ្ឋអាមេរិក មាន លើស ១០ម៉ឺននាក់។ ចាប់តាំងពីសប្តាហ៍ដំបូងនៃខែកញ្ញាមក មានករណីកុមារបន្ថែមជិត ៧,៣លានករណី នេះបើយោងតាម AAP៕
ដោយ ឈូក បូរ៉ា