ព័ត៌មានអន្តរជាតិ

លោក ពូទីនថា រុស្ស៊ី គ្មានផែនការចូលកាន់កាប់ អ៊ុយក្រែនទាំងមូលឡើយ ក្រោយប្រកាសប្រតិបត្តិការ យោធាពិសេស

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីមិនមានផែនការ កាន់កាប់ទឹកដីអ៊ុយក្រែនទេ បន្ទាប់ពីបានប្រកាសថា ប្រតិបត្តិការពិសេសមួយត្រូវបាន ចាប់ផ្តើមដើម្បីការពារ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ពី “ការឈ្លានពានរបស់អ៊ុយក្រែន”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា មួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា គោលដៅចុងក្រោយនៃប្រតិបត្តិការគឺ “ដើម្បីការពារប្រជាជនដែលត្រូវបាន ទទួលរងនូវការប្រល័យ ពូជសាសន៍អស់រយៈពេល ៨ ឆ្នាំដោយរបបក្រុងគៀវ” ដោយបន្ថែមថា រដ្ឋាភិបាល ទីក្រុងមូស្គូនឹង “ចាប់ផ្តើមការបង្រួបបង្រួមយោធា និងការបំផ្លិចបំផ្លាញនៃអ៊ុយក្រែន ហើយនឹងប្រគល់ឱ្យយុត្តិធម៌ ដល់អ្នកដែលបានប្រព្រឹត្តអំពើឃោរឃៅ ជាច្រើនប្រឆាំងនឹងជនស៊ីវិល” ។

ទោះជាយ៉ាងនេះក្តី ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ថា ទីក្រុងមូស្គូមិនមានផែនការដ៏វែងឆ្ងាយ ក្នុងការកាន់កាប់ទឹកដីអ៊ុយក្រែន ទាំងមូលនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top