ព័ត៌មានអន្តរជាតិ

Update: បញ្ហាអ៊ុយក្រែន៖ ក្រសួងការពារជាតិ អាល្លឺម៉ង់ ប្រាប់ឲ្យពលរដ្ឋ កុំមានការភ្ញាក់ផ្អើល ចំពោះការចល័តទ័ព តាមទីសាធារណៈ

បរទេស៖ ក្រសួងការពារជាតិនៃប្រទេសអាល្លឺម៉ង់ បានប្រកាសជូនដំណឹងដល់ ពលរដ្ឋរបស់ខ្លួន អំពីសកម្មភាពរំខានមួយចំនួន នៅក្នុងប្រព័ន្ធដឹកជញ្ជូន ផ្លូវដែករបស់ខ្លួន ខណៈដែលរដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងចាប់ផ្តើមធ្វើការចល័តទ័ព របស់ខ្លួនទៅកាន់ប្រទេសសម្ព័ន្ធមិត្តណាតូ ក្នុងការបង្កើនកម្លាំងការពារ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងតាំងតែពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា ធ្វើឡើងបន្ទាប់ពីកងកម្លាំងរុស្សី បានបើកការវាយប្រហាររុញច្រានចូល
ទៅដល់ប្រទេសអ៊ុយក្រែន ជាបន្តបន្ទាប់។

ក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ទៅកាន់ ពលរដ្ឋរបស់ខ្លួនថា ការចល័តទ័ព នឹងអាចធ្វើឡើងជាមួយនឹងសេវាសាធារណៈ និងជាពិសេស តាមរយៈផ្លូវដែក ដែលមានន័យថា ការរឹតត្បិតនៃការធ្វើដំណើរ តាមសេវាសាធារណៈទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងពីព្រោះថាវាគឺ ជាផ្នែកមួយនៃផែនការរ បស់ណាតូ សម្រាប់
សម្ព័ន្ធមិត្ត។

គួរឲ្យដឹងដែរថា ការវាយប្រហារដោយរុស្សី គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា ភាគីអ៊ុយក្រែន មានអ្នកបាត់បង់ជីវិតសរុប ១៣៧នាក់ ទាំង ពលរដ្ឋស៊ីវិល និងយោធា៕

ប្រែសម្រួល៖ស៊ុនលី

To Top