ព័ត៌មានអន្តរជាតិ

ប្រទេសចិន បាញ់បង្ហោះផ្កាយរណប ក្រុម L-SAR 01 B ដោយជោគជ័យ

វេលាម៉ោង ៧និង៤៤នាទីថ្ងៃទី ២៧ ខែកុម្ភៈ ប្រទេសចិនបានបាញ់បង្ហោះ ផ្កាយរណបក្រុម L-SAR 01 B តាមរយៈរ៉ុក្កែតដឹកជញ្ជូន Long March 4C ដោយជោគជ័យនៅមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan ។ ផ្កាយរណបនេះបានចូលទៅក្នុងគន្លងតារាវិថីដែលបានកំណត់ទុក ជាមុនដោយរលូន ហើយបេសកកម្មបាញ់បង្ហោះ បានទទួលជោគជ័យទាំងស្រុង។

សូមបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានប្រើប្រាស់ សម្រាប់ការត្រួតពិនិត្យប្រកប ដោយប្រសិទ្ធភាព នូវបរិស្ថានភូគព្ភសាស្ត្រ ការរអិលបាក់ដី គ្រោះមហន្តរាយរញ្ជួយដីជាដើម។

បេសកកម្មនេះ គឺជាការហោះហើរ លើកទី៤០៨ នៃរ៉ុក្កែតដឹកជញ្ជូនស៊េរី Long March ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top