ព័ត៌មានអន្តរជាតិ

Update: អគ្គលេខាធិការណាតូ សង្កត់ធ្ងន់លើដំណោះស្រាយការទូត ដើម្បីដោះស្រាយវិបត្ដិអ៊ុយក្រែន

ថលលីន៖ ដំណើរទស្សនកិច្ចទៅកាន់អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ការទូត ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត។

លោក Stoltenberg បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទកាសែតរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអេស្តូនី Kaja Kallas និងបានទៅជួបនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នៅមូលដ្ឋានទ័ព Tapa នៅភាគខាងជើងប្រទេសអេស្ដូនី។

នៅក្នុងនោះដែរលោក បាន អំពាវនាវ ឲ្យ បញ្ឈប់ ជា បន្ទាន់ នូវ សង្រ្គាម នៅ អ៊ុយក្រែន ការ ដក កង កម្លាំង រុស្ស៊ី និង ការ ចូលរួម កិច្ច ប្រឹងប្រែង ការទូត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា “ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន យើងបានបង្កើនវត្តមានការពាររបស់យើង នៅលើអាកាស លើគោក និងនៅលើសមុទ្រ” ។

លោក Stoltenberg បានបញ្ជាក់ថា “មានយន្តហោះជាង ១០០គ្រឿង នៅការប្រកាសអាសន្នខ្ពស់ ដែលកំពុងប្រតិបត្តិការពី ៣០ ទីតាំងផ្សេងៗគ្នា និងជាង ១២០គ្រឿង ពីសមុទ្របាល់ទិកទៅកាន់សមុទ្រមេឌីទែរ៉ាណេ” ដោយបន្ថែមថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតកំពុងដាក់ ពង្រាយកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ផ្នែកខាងកើតនៃសម្ព័ន្ធភាពរបស់ប្លុក។

ប្រមុខអង្គការណាតូ ជាសម្ព័ន្ធមិត្តការពារ ដែលមិនស្វែងរកជម្លោះ ជាមួយរុស្ស៊ីបានឲ្យដឹងថា “ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យើង យើងកំពុងដាក់ពង្រាយកម្លាំងឆ្លើយតបរបស់ណាតូ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top