ព័ត៌មានអន្តរជាតិ

Update: បណ្តាញប៉ូលីសអាំងទែរ ប៉ូលីសម្រេចមិនលប់ចោលសមាជិកភាពរបស់រុស្សី ឡើយទោះមានការទាមទារ

បរទេស៖ទីបំផុតបណ្តាប៉ូលីសអន្តរជាតិអាំងទែរប៉ូល Interpol កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានប្រកាសសម្រេចបដិសេធតាមសំណើរ​ នៃបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន ក្នុងការបញ្ចប់ភាពជាសមាជិករបស់ រុស្សីឡើយជុំវិញបញ្ហានៅប្រទេសអ៊ុយក្រែន ទោះបីជាកន្លងមកមានការទាមទារដោយប្រទេសកាណា ដាប៉ូឡូញ និងអង់គ្លេស ជាដើមក្តី។

ប៉ុន្តែម៉ោងប៉ុណ្នោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានប្រកាសថាបានចូលរួមក្នុងការស្នើសុំឲ្យអាំងទែរប៉ូលដើម្បីលប់រុស្សីចេញពីបញ្ជីសមាជិកហើយ ដោយបានបញ្ជាក់ថា៖កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់អន្តរជាតិ អាស្រ័យទៅលើការប្តេជ្ញាចិត្តរួមចំពោះសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងការគោរពគ្នាទៅវិញទៅមក រវាងសមាជិករបស់ Interpol ។

គួរឲ្យដឹងដែរថា Interpol ឬពាក្យពេញ International Criminal Police Organization បច្ចុប្បន្នមានសមាជិកប្រមាណជា១៩៥ ប្រទេសមកពីជុំវិញពិភពលោក៕

ប្រែសម្រួល៖ស៊ុនលី

To Top