ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីអ៊ុយក្រែន ចោទមេដឹកនាំណាតូថា បានផ្តល់ “ភ្លើងខៀវសម្រាប់ការទម្លាក់គ្រាប់បែក បន្ថែមទៀត លើទីក្រុងនានារបស់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចោទប្រកាន់មេដឹកនាំណាតូថា បានផ្តល់ “ភ្លើងខៀវសម្រាប់ការទម្លាក់គ្រាប់បែក បន្ថែមទៀតនៃទីក្រុងនានា របស់អ៊ុយក្រែន” ដោយណាតូបដិសេធនៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃសុក្រដើម្បីបង្កើតតំបន់ “មិនហោះហើរ” លើអ៊ុយក្រែនដោយនិយាយថា អ្នកដែលប្រឆាំងនឹងការផ្លាស់ប្តូរនេះ ទទួលខុសត្រូវចំពោះការស្លាប់ ជនស៊ីវិលនាពេលអនាគត។

យោងតាមសារព័ត៌មាន Axios ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការខឹងសម្បារថ្មីពីលោក Zelensky ឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើង របស់គាត់ជាមួយនឹងការបដិសេធ របស់ណាតូក្នុងការ “បិទដែនអាកាស” ដែលជាជំហានមួយដែលគាត់ជឿថា នឹងផ្លាស់ប្តូរគន្លងនៃសង្រ្គាម ប៉ុន្តែការភ័យខ្លាចរបស់អង្គការណាតូនោះ គឺអាចនឹងបង្កឱ្យមានជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៊ី។

ការអនុវត្តតំបន់គ្មានការ ហោះហើរលើអ៊ុយក្រែន ទំនងជាតម្រូវឱ្យកងកម្លាំងណាតូ បាញ់ទម្លាក់យន្តហោះរុស្ស៊ី និងអាចមានសក្តានុពល យកប្រព័ន្ធការពារដែនអាកាស ដែលមានទីតាំងនៅលើទឹកដីរុស្ស៊ី ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top