ព័ត៌មានអន្តរជាតិ

Update៖ TikTok ប្រកាសបិទមាតិកា របស់ខ្លួនទាំងស្រុង នៅរុស្ស៊ី

បរទេស៖ ទីបំផុតក្រុមហ៊ុន បណ្តាញសង្គមយក្ស ចិន TikTok បានប្រកាសដាក់បម្រាម មិនឲ្យអាចប្រើប្រាស់ មុខងារក្នុងការផ្សាយផ្ទាល់ ឬ Live-Streaming ព្រមទាំងការបង្ហោះមតិកាថ្មី ទាំងឡាយណា ចេញពីក្នុងប្រទេសរុស្សីទៀតឡើយ ដោយបានចោទប្រកាន់ថា រុស្សីបានប្រព្រឹត្តិសកម្មភាព ផ្ទុយទៅនឹងច្បាប់ឬហៅថា fake news law។

នៅក្នុងការបង្ហោះលើប្រព័ន្ធ Twitter ជាបន្តបន្ទាប់ក្រុមហ៊ុន​បានបញ្ជាក់ទៀតដែរថា៖​សុវត្ថិភាពសំខាន់បំផុតនៅពេលនេះ​ គឺសម្រាប់បុគ្គលិករបស់យើង និងអតិថិជន
របស់យើង ប៉ុន្តែទោះបីជាយ៉ាងណាក្តីបានបន្ថែមដែរថា មុខងារទំនាក់ទំនងតាមសេវាកម្មសាររបស់ខ្លួន គឺមិនបានប៉ះពាល់ឡើយ ចំពោះបម្រាមនេះ។

ទោះបិជាយ៉ាងណាក្តី TikTok ក៏បានប្រកាសដែរថាក្រុមហ៊ុន នឹងនៅបន្តធ្វើការវាយតម្លៃ សាជាថ្មីឡើងវិញ ចំពោះគ្រប់លក្ខខណ្ឌ ដែលពាក់ព័ន្ធប្រសិនបើរុស្សី អាចធ្វើបានគ្រប់ លក្ខខណ្ឌដើម្បី ឲ្យមុខងារទាំងនេះ អាចត្រឡប់មកធ្វើការប្រើប្រាស់ ដូចដើមវិញ។

គួរឲ្យដឹងដែរការចោទប្រកាន់ ពាក់ព័ន្ធទៅនឹងព័ត៌មានក្លែងក្លាយ ដែលធ្វើឡើងដោយយោធារុស្សីនេះ ក៏បានធ្វើឲ្យបណ្តាសារព័ត៌មានធំៗ របស់អន្តរជាតិ បានសម្រេចបិទបណ្តាញ របស់ខ្លួននៅទីនេះរួចទៅហើយ ដែរនាពេលចុងក្រោយនេះ ដែលមានទាំង CNN, ABC, CBS, BBC និង CBC ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top