ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ខ្មែរម្នាក់ រឹបអូសគ្រឿងញៀនជាង ៤០គីឡូក្រាម

ភ្នំពេញ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមជួញដូរគ្រឿងញ ចាប់ខ្លួនជនសង្ស័យ ២នាក់ (ខ្មែរ១ អាមេរិក១) រឹបអូសគ្រឿងញៀន ជាង ៤០ គីឡូក្រាម ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបញ្ជាផ្ទាល់ដោយ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង ១:១៥នាទី កម្លាំងជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ទោ ឆាយ ហូត លោកឧត្តមសេនីយ៍ត្រី គឹម តូ លោក ទេព វ៉ាន់ណារ៉ា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាប នៅចំណុចមុខផ្ទះលេខ បុរីទន្លេបាសាក់ ខណ្ឌចំការមន និងរបងវត្តនាគវ័ន្ត ខណ្ឌទួលគោក ។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ២នាក់ រួមមាន៖ ១-ឈ្មោះ USSTTERIABDURRAHMAN A ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិ អាមេរិចកាំង, ២-ឈ្មោះ ឆាយ ទី ភេទប្រុស កើតឆ្នាំ១៩៩៣ ជនជាតិ ខ្មែរ ។

ចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ ៤២ គីឡូ និង៧២៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

To Top