ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការ ប៉ារ៉ាឡាំពិកអន្តរជាតិរៀបចំសន្និសីទសារព័ត៌មាន បូកសរុបការប្រកួត មជ្ឈដ្ឋាននានា ទទួលស្គាល់ដោយពេញលេញ នូវសមិទ្ធផលនៃការប្រកួតកីឡា បារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង 

ថ្ងៃទី១២ ខែមីនា គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានរៀបចំសន្និសីទសារព័ត៌មានបូកសរុប ការប្រកួតនៅមជ្ឈមណ្ឌលសារព័ត៌មាននៃការប្រកួតកីឡា ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង។លោក ANDREW PARSONS ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិបានថ្លែងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង សម្រេចបាននូវការងារដែលមិនគួរឱ្យជឿ ឥស្សរជមកពីមជ្ឈដ្ឋាននានា បានសម្តែងការទទួលស្គាល់យ៉ាងពេញលេញនូវសមិទ្ធផល នៃការប្រកួតកីឡាប៉ារ៉ាឡាំពិកក្រុងប៉េកាំង។

លោក PARSONS បានបន្តទៀតថា អត្តពលិកប្រតិភូកីឡាដែលចូលរួមការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងា សមាគមន៍អន្តរជាតិនៃវិញ្ញាសាប្រកួតនានា និងអង្គការសារព័ត៌មានសុទ្ធតែបានបង្ហាញថា ការងាររបស់គណៈកម្មាធិការ រៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងគឺអស្ចារ្យណាស់។ លោកសូមថ្លែងអំណោគុណចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការក្នុងការងារត្រៀមរៀបចំការប្រកួតកីឡាប៉ារ៉ា ឡាំពិករដូវរងាក្រុងប៉េកាំងក្នុងរយៈពេល៧ឆ្នាំកន្លងមក ដោយអះអាងថា ការរៀបចំការប្រកួតនៃការប្រកួតកីឡា ប៉ារ៉ាឡាំពិកបានបំពេញតាមការរំពឹងទុក ទន្ទឹមនឹងនេះក៏បានកំណត់ស្តង់ដារ ខ្ពស់ណាស់សម្រាប់ទីក្រុងជាម្ចាស់ផ្ទះនៅពេលអនាគតផងដែរ។ លោកបានលើកឡើងថា ការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងទទួលបានការវាយទម្លុះជាប្រវត្តិសាស្ត្រ ហើយចំនួនទស្សនិកជននិងប្រសិទ្ធភាពផ្សព្វផ្សាយ នៅទូទាំងពិភពលោកនៃការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវរងាលើកនេះ ក៏មានភាពអស្ចារ្យណាស់ដែរ៕

To Top