ព័ត៌មានអន្តរជាតិ

UPDATE: រុស្ស៊ីស្នើសុំជំនួយទាំងយោធា និងសេដ្ឋកិច្ចពីចិន សម្រាប់សង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ រុស្ស៊ីបានស្នើសុំជំនួយយោធា និងសេដ្ឋកិច្ចសម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអាទិត្យប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបានព្រមានថា រដ្ឋាភិបាលទីក្រុង ប៉េកាំងនឹងប្រឈមមុខនឹង “ផលវិបាក” យ៉ាងធ្ងន់ធ្ងរ ប្រសិនបើចិនជួយទីក្រុងម៉ូស្គូឱ្យគេចចេញពីទណ្ឌកម្ម។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីអាមេរិកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រុស្ស៊ីបានស្នើសុំសម្ភារៈយោធា និងជំនួយពីសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺចិន។ ទីក្រុងមូស្គូក៏បានស្នើសុំជំនួយសេដ្ឋកិច្ចពីទីក្រុងប៉េកាំង ប្រឆាំងនឹងការដាក់ទណ្ឌកម្មដ៏អាក្រក់ ដែលបានដាក់ប្រឆាំងនឹងខ្លួនដោយប្រទេសលោកខាងលិចភាគច្រើន ដោយដកស្រង់សម្តីមន្ត្រីអនាមិកម្តងទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីទាំងនោះបានបដិសេធមិនពន្យល់ច្បាស់ពីអ្វីដែលរុស្ស៊ីបានស្នើសុំ ឬ ថាតើចិនបានឆ្លើយតបឬយ៉ាងណានោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top