បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថាប្រទេសអាល្លឺំម៉ង់ នឹងប្តូររបៀបនៃការដឹកជញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន តាមរយៈការ លាក់បាំងព័ត៌មានជាសំងាត់វិញ ដើម្បីអាចថែរក្សាសន្តិសុខជូនប្រទេសរបស់ខ្លួន។
អ្នកនាំពាក្យរបស់រដ្ឋាភិបាលមួយរូបបានបញ្ជាក់ថា អាល្លឺម៉ង់នឹងមិនធ្វើការប្រកាសព័ត៌មាន លំអិតអំពីអាវុធទាំងឡាយដែលត្រូវបញ្ជូនទៅឲ្យអ៊ុយក្រែនដូចពីមុនទៀត ឡើយដែល មានន័យថារាល់សកម្មភាពទាំងឡាយ នឹងមិនត្រូវធ្វើការផ្សាយផ្ទាល់ដូចមុនឡើយ ហើយការប្រកាសនេះត្រូវបានគេមើលឃើញថាបានធ្វើឡើងបន្ទាប់ពីរុស្សីបានព្រមានថា រាល់ការបញ្ចូន
អាវុធទាំងឡាយដោយលោកខាងលិចទៅឲ្យអ៊ុយក្រែន នឹងក្លាយទៅជាគោលដៅដែលរុស្សីត្រូវតែប្រឆាំង។
មន្ត្រីជាន់ខ្ពស់រូបនេះដដែលបានបញ្ជាក់ទៀតថា អាល្លឺម៉ង់នឹងមិនធ្វើការប្រកាសថាទំហំអាវុធឬមធ្យោបាយ ណាដែលអាល្លឺម៉ង់នឹងបញ្ចូនទៅឲ្យអ៊ុយក្រែននោះទេ ដើម្បីអាចបញ្ចៀសបញ្ហា អសន្តិសុខដល់ប្រទេសរបស់ខ្លួន។
រំលឹកដែរថាកាលពីចុងខែកុម្ភៈអាល្លឺម៉ង់ បានប្តូរចិត្តក្នុងការមិនព្រមលក់អាវុធទៅឲ្យអ៊ុយក្រែន ទៅជាការបញ្ជុនរថក្រោះជាច្រើនពាន់គ្រឿងនិងមីស៊ីលប្រឆាំងយន្តហោះចម្បាំង ជាច្រើនទៅឲ្យ អ៊ុយក្រែនវិញហើយក្រៅពីនោះក៏មានទាំងហូឡង់ និងអេស្តូនីផងដែរដែលបាន សម្រេចចិត្តបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី