ព័ត៌មានអន្តរជាតិ

ចិន សោកស្តាយ ចំពោះអាមេរិក ដែលជំរុញ ឱ្យមានភាសាសិទ្ធិមនុស្ស នៅក្នុងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីស៊ូដង់ខាងត្បូង

ប៉េកាំង ៖ បេសកជនចិន បានសម្ដែង ការសោកស្តាយចំ ពោះការជំរុញ ដោយសហរដ្ឋអាមេរិក សម្រាប់អត្ថបទទាក់ទងនឹងសិទ្ធិមនុស្ស នៅក្នុងសេចក្តីព្រាងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីការបន្តអាណត្តិ សម្រាប់បេសកកម្មអង្គការ សហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) ។

លោក Dai Bing តំណាងអចិន្ត្រៃយ៍រង របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន ត្រូវតមក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកកាន់អំណាចនៅស៊ូដង់ខាងត្បូង បានបដិសេធធ្វើការកែប្រែ ។

UNMISS បានខិតខំប្រឹងប្រែង ប្រកបដោយនិរន្តរភាព និងធំធេងក្នុងការសម្របសម្រួលការ អនុវត្តកិច្ចព្រមព្រៀងស្តារឡើងវិញ ការការពារជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ និងការជំរុញ ការកសាងប្រទេស របស់ប្រទេសស៊ូដង់ខាងត្បូង ។

លោក Dai បានឲ្យដឹងនៅក្នុងការពន្យល់អំពីការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោតថា ប្រទេសចិនសាទរចំពោះតួនាទីដ៏សំខាន់របស់បេសកកម្ម និងគាំទ្រដល់ការបន្តអាណត្តិរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ ពេញមួយដំណើរ ការពិគ្រោះយោបល់ សហរដ្ឋអាមេរិក បានជំរុញឱ្យមានការដាក់ បញ្ចូលអត្ថបទ ដែលទាក់ទងនឹង សិទ្ធិមនុស្សជាច្រើន ដែលបណ្តាលឱ្យមានសេចក្តីព្រាង ដំណោះស្រាយមិនមាន តុល្យភាពខ្លាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top