ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ចេញវិធានការគ្រប់គ្រង ការប្រើប្រាស់សារធាតុគីមី ផ្សំគ្រឿងញៀន នៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការគ្រប់គ្រង ការប្រើប្រាស់សារធាតុគីមី ផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា ។

យោងតាមលិខិតចុះថ្ងៃ២៣ មីនាបានឲ្យដឹងថា ដើម្បីគ្រប់គ្រងលើការប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ឲ្យបានត្រឹមត្រូវ តាមមុខសញ្ញាប្រើប្រាស់ពិតប្រាកដ ក្រុមហ៊ុនទាំងអស់ត្រូវអនុវត្តចំណុចមួយចំនួនដូចជា ៖

១/គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចជាគ្រឿងញៀន សម្រាប់ប្រើប្រាស់ក្នុង ខ្សែក្រវាក់ផលិតកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស និងស្តង់ដារប្រើប្រាស់របស់ ក្រសួងឧស្សាហកម្ម វិទ្យាស៍បច្ចេកវិទ្យា និងនវានុវត្តន៍។

២/ប្រើប្រាស់សារធាតុគីមី ដែលអាចជាគ្រឿងញៀន ចំតាមគោលដៅ ដែលខ្លួនបានស្នើសុំ និង ហាមលក់ដូរ ឮឬធ្វើអាជីវកម្មទៅឲ្យក្រុមហ៊ុនដទៃទៀត។

៣/ មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ ផ្នែកគីមី ដើម្បីគ្រប់គ្រង និងបញ្ជាប្រើប្រាស់សារធាតុភីមី ដែលអាចផ្សំជាញៀនស ម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។

៤/ មានការកត់ត្រាច្បាស់លាស់ អំពីបរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់ នូវសារធាតុគីមី ដែលអាចផ្សំគ្រឿងញៀន ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ។

៥/ ធ្វើរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ អំពីនាំចូលដាំចេញ និងការប្រើប្រាស់សារធាតុគីមីអាចផ្សំជាគ្រឿងញៀន ជួនក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

លិខិតបញ្ជាក់ទៀតថា សាមីក្រុមហ៊ុននឹងត្រូវប្រឈមនឹងការបាត់បង់ ការលើកទឹកចិត្ត ព្រមទាំងប្រឈមនឹងទោសទណ្ឌផ្សេងទៀត ស្របតាមច្បាប់និងបទប្បញ្ញត្តិធរមាន ក្នុងករណីមិនគោរព គោរពមិនបានត្រឹមត្រូវ ៕

To Top