ភ្នំពេញ៖ គណកម្មាធិការនាយក គណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី២៥ខែមីនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិនិត្យនិងពិភាក្សា កែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងថ្នាក់ដឹកនាំ ចំនួន៥៤រូប ផងដែរ។
កិច្ចប្រជុំបានសម្រេច គាំទ្រទាំងស្រុង ៖
១. លើការកែសម្រួលបទបញ្ជាផ្ទៃក្នុងគណបក្ស សមស្របតាមការដឹកនាំ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ។
២.គាំទ្រ លើសេចក្តីព្រាងគោលនយោបាយអាទិភាព៩ ចំណុច សម្រាប់ចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវនឹងផ្សព្វផ្សាយ នៅពេលខាងមុខនេះ ។
៣. ឯកភាពផ្ទៃក្នុង រួមរួបគ្នា សាមគ្គីគ្នា ដើម្បីគណបក្សទទួលបានជោគជ័យ និងទទួលបានអាសនៈ សារជាថ្មី៕