តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថាកិច្ចពិភាក្សា នៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺជិតដល់កិច្ចព្រមព្រៀង មួយ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់បានដាក់សំណើរបស់ខ្លួន ហើយឥឡូវនេះគ្រាប់បាល់ គឺស្ថិតនៅក្នុងដៃតុលាការ សហរដ្ឋអាមេរិក។
ធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោក Hossein Amir Abdollahian បានលើកឡើងថា អ៊ីរ៉ង់បានដាក់សំណើរបស់ខ្លួនទាក់ទងនឹងបញ្ហា ដែលនៅសេសសល់ ដែលមិនទាន់ដោះស្រាយជូនសហរដ្ឋអាមេរិក តាមរយៈលោក Enrique Mora អ្នកសម្របសម្រួលសហភាពអឺរ៉ុប (EU) សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ នេះ បើ តាម គេហទំព័រ របស់ ក្រសួង ការ បរទេស អ៊ីរ៉ង់ ។
លោក Guterres បានពណ៌នាកិច្ចចរចានុយក្លេអ៊ែរ ដែលបានធ្វើឡើងនៅរដ្ឋធានីវីយែន នៃប្រទេសអូទ្រីសថា មានសារៈសំខាន់ ដោយបង្ហាញក្តីសង្ឃឹមថា ភាគីនានានឹងឈានដល់កិច្ចព្រមព្រៀង មួយឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោកក្នុងខែកក្កដា ឆ្នាំ២០១៥ ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី របស់ទីក្រុងវ៉ាស៊ីនតោន ឡើងវិញលើទីក្រុងតេអេរ៉ង់ ។ ដោយជំរុញ ឱ្យសាធារណរដ្ឋ អ៊ីស្លាម កាត់បន្ថយ ការ ប្តេជ្ញាចិត្ត នុយក្លេអ៊ែរ មួយចំនួន ក្រោម កិច្ចព្រមព្រៀង ក្នុងការសងសឹក ។
ចាប់តាំងពីខែមេសាឆ្នាំ២០២១ ការចរចាចំនួន ៨ជុំ ត្រូវបានធ្វើឡើងនៅទីក្រុងវីយែនរវាងអ៊ីរ៉ង់ និងភាគី JCPOA ដែលនៅសេសសល់គឺចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីស្តារកិច្ចព្រមព្រៀងឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា