ប៊ូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ថា ក្រុមមន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃសុក្រថា ចំនួនកម្មករអណ្តូងរ៉ែដែលត្រូវបានសម្លាប់ដោយគ្រោះទឹកជំនន់ភ្លាមៗនៅភាគពាយ័ព្យប្រទេសកូឡុំប៊ីកាលពីដើមសប្តាហ៍នេះបានកើនឡើងដល់១៣នាក់ហើយ ។
ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យទឹកទន្លេហូរហៀរកាលពីថ្ងៃពុធ ដោយបានជន់លិចជំរុំជីករ៉ែមួយកន្លែងភ្លាមៗនៅក្នុងផ្នែកជនបទនៃក្រុង Abriaqui ដែលជាទីប្រជុំជនក្នុងនាយកដ្ឋាន Antioquia ប្រទេសកូឡុំប៊ី ។
“ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏ខ្លាំងបានកើនឡើងដល់១៣នាក់” នាយកដ្ឋានគ្រប់គ្រងហានិភ័យក្នុងតំបន់បានបង្ហោះដោយដកស្រង់របាយការណ៍ពីប៉ុស្តិ៍បញ្ជាការបង្រួបបង្រួមនៅក្រុង Abriaqui បន្ទាប់ពីមានគ្រោះទឹកជំនន់នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជួយសង្គ្រោះ និងការស្តារឡើងវិញ ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា “អង្គភាពប្រតិបត្តិការកំពុងបន្តស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនម្នាក់” ។
លោក Anibal Gaviria អភិបាលក្រុង Antioquia បានជិះយន្តហោះមើលពីលើតំបន់រងគ្រោះតាមឧទ្ធម្ភាគចក្រកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសម្របសម្រួលការងារជួយសង្គ្រោះ និងបានព្រមានអ្នកស្រុកនៅទីនោះអំពីសក្តានុពលនៃទឹកជំនន់បន្ថែមទៀតដោយសារតែរដូវវស្សា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា