បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេស នៃប្រទេសរុស្សីលោកស្រី Maria Zakharova កាលពីថ្ងៃសៅរ៍បានធ្វើការលើកឡើងថាសហភាពអឺរ៉ុបបច្ចុប្បន្នបាន ប្រែក្លាយខ្លួនទៅត្រឹមជាការិយាល័យមួយ នៃកិច្ចការងារសេដ្ឋកិច្ចរបស់ណាតូប៉ុណ្ណោះ។
នៅក្រោយអំឡុងពេលនៃដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ដោយប្រធានផ្នែកកិច្ចការងារនយោបាយ របស់អឺរ៉ុបលោក Josep Borrell និងលោកស្រី ប្រធានសហភាពអឺរ៉ុបផង រុស្សីបានធ្វើការឆ្លើយតបទៅនឹងពាក្យ សំដីរបស់លោក Borrell ថាសហភាអឺរ៉ុបពេលនេះគឺ លែងជាសហភាពនៃប្លុកអឺរ៉ុបទៀតឡើយគឺវាបានវិវឌ្ឍខ្លួន ទៅជាអ្នកធ្វើការងារផ្នែកសេដ្ឋកិច្ចឲ្យអង្គការណាតូទៅវិញ។
គួរឲ្យដឹងដែរថាលោក Borrell ក្នុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវលើកនេះ បានធ្វើការសរសេរនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា៖ សង្គ្រាមនេះដាច់ខាត
ត្រូវតែយកឈ្នះគ្នានៅលើសមរភូមិប៉ុណ្ណោះ ហើយអ៊ុយក្រែននឹងទទួលបានកញ្ចប់ថវិកាជំនួយបន្ថែមទៀត ប្រមាណជា៥០០លាន អឺរ៉ូខណៈដែលយោធា នឹងត្រូវប្រគល់ជូនអ៊ុយក្រែនជាបន្តបន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី