បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងសម្លឹងរកការកៀងគរ ឧស្សាហកម្មយោធា និងបញ្ជូនអាវុធពីឃ្លាំងរបស់មន្ទីរបញ្ចកោណមានតម្លៃ ៧៥០ លានដុល្លារបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ថ្មី ដែលដកស្រង់សម្តីមន្ត្រីអនាមិកនៅទីក្រុងវ៉ាស៊ីនតោន។ នេះគឺនៅលើកំពូលនៃទំនិញ ដែលមានតម្លៃ ១,៧ ពាន់លានដុល្លារ ដែលត្រូវបានបញ្ជូនទៅទីក្រុងគៀវ ដោយមានការអនុញ្ញាត ពីអ្នកជាប់ពន្ធអាមេរិក ចាប់តាំងពីជម្លោះបានកើនឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជំនួយ “ជាសព្វាវុធធុនធ្ងន់” របស់សហរដ្ឋអាមេរិក មានភាគច្រើននៃកាំជ្រួចប្រឆាំងរថក្រោះ Javelin និងប្រព័ន្ធប្រឆាំងដែនអាកាសចល័ត Stinger។
ឥឡូវនេះ លោក Biden កំពុងរៀបចំបង្កើនជំនួយ ដើម្បីរួមបញ្ចូលកាំភ្លើងធំធុនធ្ងន់ និងប្រព័ន្ធផ្សេងៗទៀត, នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់មន្ត្រីអាមេរិកពីរនាក់។ ទីភ្នាក់ងារនេះបានបន្ថែមថា ការប្រកាសជាផ្លូវការអាចនឹងមកក្នុងរយៈពេលមួយឬពីរថ្ងៃខាងមុខ។
លោក Biden នឹងមិនត្រូវការការអនុញ្ញាតពីសភា សម្រាប់រឿងនេះទេព្រោះវានឹងត្រូវធ្វើឡើង ក្រោមសិទ្ធអំណាចប្រធានាធិបតី (PDA) ដែលផ្តល់សិទ្ធិផ្ទេរពីភាគហ៊ុនយោធាអាមេរិក បច្ចុប្បន្នក្នុងការឆ្លើយតបទៅនឹងភាពអាសន្ន៕ ប្រែសម្រួលៈ ណៃ តុលា