ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្សចំនួន ១២នាក់ បានជាប់ក្រោមគំនរនៃអគារ នៅក្នុងហេតុការណ៍មួយនៃ ការរលំបាក់ផ្សារមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ទូរទស្សន៍ Metro បានរាយការណ៍ថា មនុស្សតិចបំផុតចំនួន ១២នាក់ បានកប់នៅក្រោមគំនរនៃអគារផ្សារ មួយកន្លែងដែលបានដួលរលំ នៅក្នុងស្រុក Banjar ខេត្ត South Kalimantan កាលពីរសៀលថ្ងៃចន្ទ ។
រូបភាពនៃក្រុមជនរងគ្រោះ ត្រូវបានគេបញ្ជូនតាមរយៈទូរស័ព្ទចល័តមួយ ដែលបង្ហាញពីក្រុមការងារនៃ សមាជិកមកពីទីភ្នាក់ងារជួយសង្គ្រោះ និងស្រាវជ្រាវជាតិ (Basarnas) ដែលស្ថិតនៅក្រោមគំនរអគារផ្សារ ដែលបាក់រលំនៅស្រុក Banjar នៃខេត្ត South Kalimantan នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៩នេះ ។
នៅក្នុងហេតុការណ៍នេះ ម្នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ និងជាច្រើននាក់ទៀតប្រឈម នឹងការបាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍ ដួលរលំអគារផ្សារកាលពីរសៀលថ្ងៃចន្ទ ជាមួយគ្នានេះដែរ ការជម្លៀសមនុស្សចេញពី កន្លែងគ្រោះថ្នាក់បាន ធ្វើឡើងផងដែរ ។ មន្ត្រីជាន់ខ្ពស់មកពីទីភ្នាក់ងារ សង្គ្រោះខាងលើបានបញ្ជាក់ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា