Update: ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីឧត្តមសេនីយម្នាក់ បាននិយាយ មួយថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូ បានប្រកាស “រំដោះ” នៃទីក្រុង Mariupol ថា កងទ័ពរុស្ស៊ី នឹងមានបំណងគ្រប់គ្រងទាំងស្រុង លើភាគខាងកើត និងភាគខាងត្បូង នៃប្រទេសអ៊ុយក្រែន។
ឧត្តមសេនីយ Rustam Minnekaev បាននិយាយថា “ចាប់តាំងពីការចាប់ផ្តើម នៃដំណាក់កាល ទីពីរនៃប្រតិបត្តិការពិសេស… ភារកិច្ចមួយរបស់កងទ័ពរុស្ស៊ី គឺត្រូវបង្កើតការគ្រប់គ្រងពេញលេញលើ Donbas និងភាគខាងត្បូងអ៊ុយក្រែន” ដោយបន្ថែមថា នេះនឹងបង្កើត “ទឹកដី” ច្រករបៀង “ទៅឧបសម្ព័ន្ធគ្រីមៀ”។
(AFP)
ប្រែសម្រួលដោយ៖ សយ សុភា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
