ពោធិ៍សាត់: ដោយទទួលបទ បញ្ជាដ៍ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិសាត់ បានដាក់បទបញ្ជា មកលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ទ ដោយសហការជាមួយកម្លាំង នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយអធិការដ្ឋាន នគរបាលក្រុងពោធិសាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ កែវ សារិ អធិការនគរបាលក្រុង និង កម្លាំងប៉ុស្តិ៍រដ្ឋបាល មូលដ្ឋាន បានចុះប្រតិបត្តិការ ល្បាតនៅតាមមូលដ្ឋាន និង ឈានឆ្មក់ចាប់ឃាតក បានម្នាក់ តាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ២០ ខចចុះថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២២ របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០២២ ក្នុងសំណុំរឿងឃាតកម្ម សម្លាប់ស្រីស្នេហ៍ កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២១ (ពោលគឺជនសង្ស័យគេច ខ្លួនបានជាង ១ ឆ្នាំ) ។
ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រីម៉ូ លីដា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលអោយដឹងថា ជនសង្ស័យ ដែលកម្លាំង សមត្ថកិច្ចនគរបាល ចាប់ខ្លួនបានតាមដីកាបង្គាប់ អោយចាប់ខ្លួននោះមានឈ្មោះច្រឹង ហ៌ុន ភេទប្រុសឆ្នាំកំណើត ១៩៨៥ជនជាតិខ្មែរ រស់ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។
លោកស្នងការរងដដែល ក៍បានបន្តអោយដឹងទៀតថា រហូតមកដល់ពេលនេះ ជនសង្ស័យជាឃាតក ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តពោធិសាត់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕