ព័ត៌មានអន្តរជាតិ

ក្នុងខែឧសភា អ៊ុយក្រែនរំពឹងថា នឹងទទួលបានកម្ចី ១ពាន់លានពីកាណាដា, កម្ចី ២០០លានអឺរ៉ូ ពីអ៊ីតាលី

បរទេស៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនរំពឹងថា នៅក្នុងខែឧសភានេះនឹងទទួលបានប្រាក់កម្ចី និងជំនួយជាច្រើនពីប្រទេសដៃគូទាំងពីរ និងអង្គការហិរញ្ញវត្ថុអន្តរជាតិ ប៉ុន្តែឧបករណ៍សំខាន់ដែលពួកគេសង្ឃឹម គឺសិទ្ធិដកប្រាក់ពិសេស (SDR) ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Serhiy Marchenko បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយ Interfax-Ukraine។

យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Serhiy Marchenko “យើងមានការរំពឹងទុកខ្ពស់អំពីអ្វីដែល យើងអាចទទួលបានពីដៃគូ របស់យើងនាពេលខាងមុខ។ នេះគឺជាជំនួយបន្ថែមចំនួន 500លានដុល្លារពីសហរដ្ឋអាមេរិក, ១៥០លានអឺរ៉ូពីប្រទេសអាល្លឺម៉ង់, អ៊ីតាលីបានយល់ព្រមលើប្រាក់កម្ចីថ្មីចំនួន ២០០លានអឺរ៉ូ និង កម្ចី ១ពាន់លានដុល្លារកាណាដា ពីប្រទេសកាណាដាដែលបានយល់ព្រម ចំនួនទឹកប្រាក់បែបនេះតាមរយៈគណនីគ្រប់គ្រងរបស់ IMF ។ យើងរំពឹងថាមូលនិធិទាំងនេះ នឹងមកដល់នាពេលអនាគតដ៏ខ្លីខាងមុខនេះ»។

លោក Marchenko បានបន្ថែមថា ប្រទេសជប៉ុនបន្ទាប់ពីការចរចា បានបញ្ជាក់ពីប្រាក់កម្ចីបន្ថែមចំនួន ៣០០លានដុល្លារ ដែលត្រូវបានគេរំពឹងថា នឹងទទួលបានផងដែរនៅក្នុងខែឧសភា។

យោងតាមលោក Serhiy Marchenko រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ុយក្រែន គឺថា ក្នុងចំណោមធនធានផ្សេងទៀត ដែលក្រសួងហិរញ្ញវត្ថុកំពុងពឹងផ្អែក លើក្នុងខែនេះគឺការផ្តល់មូលនិធិថ្មី ពីប្រទេសហូឡង់ ២០០លានដុល្លារ នៃប្រាក់កម្ចីដំបូងចំនួន ១ពាន់លានដុល្លារ ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ នៃធនាគារពិភពលោក, ១០០លានដុល្លារផ្សេងទៀតពី ធនាគារពិភពលោកដើម្បីរ៉ាប់រង ការចំណាយលើការបង់ប្រាក់ ដល់ជនភៀសខ្លួនផ្ទៃក្នុង ក៏ដូចជា ៦០លានដុល្លារ ដើម្បីគ្របដណ្តប់អត្ថប្រយោជន៍សង្គម ៕

ប្រែសម្រួលៈ ណៃ តុលា

To Top