ភ្នំពេញ៖ ការិយាល័យព័ត៌មាន របស់ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន លើកទី២ ស្ដីអំពី «ស្ថានការណ៍វិវឌ្ឍន៍ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន»។
យោងតាមសេចក្ដីជួនដំណឹរបស់ អគ្គនាយកដា្ឋនព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានកម្ពុជា បានឱ្យដឹងថា តាមខ្លឹមសារលិខិត កំណត់ទូត ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ របស់ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជូនក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ៖ ការិយាល័យព័ត៌មានរបស់ស្ថានទូត សហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មានលើកទី២ អំពី «ស្ថានការណ៍វិវឌ្ឍន៍ ពាក់ព័ន្ធនឹង ប្រទេសអ៊ុយក្រែន» ជូនសា្ថប័នព័ត៌មាន និងអ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធ វីដេអូ (Zoom) នៅវេលាម៉ោង១០:០០នាទីព្រឹក នាថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ ជាភាសា អង់គ្លេស ។
ព័ត៌មានបច្ចេកទេសភា្ជប់ចូលរួម សន្និសីទសារព័ត៌មាននេះ មានដូចខាងក្រោម ៖
- Link: https://us02web.zoom.us/j/87229443800?pwd-Sm1PYUJXMUZEcFdGNTR₂VkdF
-Meeting ID: 872 2944 3800 -Meeting Passcode: 644765 ៕