បរទេស ៖ មន្ត្រីជាន់ខ្ពស់មួយរូប របស់កោះតៃវ៉ាន់ បានជំរុញឱ្យអូស្ត្រាលី និងប្រទេស ដែលមានគំនិតដូចគ្នាផ្សេងទៀត ប្រុងប្រយ័ត្នចំពោះមហិច្ឆតាយោធា របស់ចិននៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកឡើងពីកិច្ចព្រមព្រៀង សន្តិសុខថ្មីៗនេះ ដែលបានចុះហត្ថលេខាជាមួយកោះសូឡូម៉ុន និងការចោទប្រកាន់របស់ទីក្រុងប៉េកាំងថា កំពុងលូកដៃ “អំណាចផ្តាច់ការ” នៅក្នុងតំបន់ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន SBS News របស់អូស្ត្រាលីកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេស កោះតៃវ៉ាន់ លោក Joseph Wu បានអះអាងថា ប្រទេសចិនបានពង្រីក ឥទ្ធិពលរបស់ខ្លួនទៅក្នុងវិស័យ ជាផលប្រយោជន៍របស់រដ្ឋាភិបាល ទីក្រុងកង់បេរ៉ា ដោយ អំពាវនាវឱ្យមន្ត្រីក្នុងតំបន់ លះបង់ថាមពលបន្ថែមទៀត ចំពោះការគំរាមកំហែង ដែលត្រូវបានចោទប្រកាន់នេះ ។
ការអត្ថាធិប្បាយរបស់លោក Wu កើតឡើងភ្លាមៗ បន្ទាប់ពីទីក្រុងប៉េកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ ជាមួយកោះ Solomon ដែលជាប្រទេសប៉ាស៊ីហ្វិកដែលមានចម្ងាយប្រហែល 1 000 ម៉ាយ (1 700 គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រភាគឦសាន របស់ប្រទេសអូស្ត្រាលី។ មន្ត្រីក្នុងទីក្រុងកង់បេរ៉ា បានថ្កោលទោសទង្វើនេះ ដោយអះអាងថា ចិនចង់ប្រើប្រាស់កិច្ចព្រមព្រៀងនេះ ដើម្បីបង្កើតមូលដ្ឋានទ័ពនៅក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា