ព័ត៌មានជាតិ

ពលរដ្ឋខ្មែររស់នៅអាមេរិក មានមោទនភាព និងរីករាយពេលសម្ដេចតេជោ អញ្ជើញចូលរួមកិច្ចប្រជុំនៅសេតវិមាន ជាមួយប្រធានាធិបតី ចូ បៃឌិន

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា បានសម្ដែងនូវក្ដីរំភើប និងមានមោទនភាពរីករាយ ដែលបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ជាមួយប្រធានាធិបតី ចូ បៃឌិន នៅសេតវិមាន ហើយជាពិសេសនេះក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ។

ខាងក្រោមនេះជាសាររបស់ប្រជាពលរដ្ឋខ្មែរ នៅអាមេរិក ដែលគោរពផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្រ្តី៖

«សូមគោរពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាទីគោរពយ៉ាងខ្ពង់ខ្ពស់ ពីយើងខ្ញុំទាំងអស់គ្នា នៅទីក្រុងរិនតុនរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ជាមួយនឹងប្រជាពលរដ្ឋខ្មែររស់នៅ ក្នុងប្រទេសកម្ពុជាទាំងអស់ ពិតជារំភើបនិងនិងមានមោទនភាពរីករាយ ដែលបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកចូលរួមកិច្ចប្រជុំ Asian-American ជាមួយនឹងប្រធានាធិបតីនៃ សហរដ្ឋអាមេរិកនៅក្នុងសេតវិមាន។

ខ្ញុំទាំងអស់គ្នាពិតជា រីករាយ ក្រៃលែងដែលសម្ដេចចូលរួម ក្នុងកិច្ចប្រជុំក្នុងនាមជាសហប្រធាន នៅសេតវិមានជាមួយលោកឯកឧត្តម ចូ បាយដិន បានទទួលនូវការជោគជ័យ យ៉ាងពិសេសពិសាល។

នៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ទាំងមូលនេះជាលើកទីមួយហើយ ដូច្នេះហើយក្នុងនាម ជាប្រជាពលរដ្ឋខ្មែរ យើងខ្ញុំទាំងអស់គ្នាសូមឆ្លៀតឱកាសនេះ ថ្លែងអំណរអរគុណដល់ សម្ដេចចំពោះដំណើរទស្សនកិច្ចផ្លូវទូត ដ៏សំខាន់នេះដើម្បីជាប្រយោជន៍ប្រទេសជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់យើងទាំងអស់គ្នា។ សូមគោរពអរគុណពីរយើងខ្ញុំទាំងអស់គ្នា» ៕

To Top