ព័ត៌មានអន្តរជាតិ

ហុងគ្រី ដាក់ប្រទេសក្នុងកម្រិត ប្រកាសអាសន្នដោយសារ ជម្លោះនៅអ៊ុយក្រែន

បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃអង្គារម្សិលមិញនេះ បានសម្រេចចិត្ តក្នុងការប្រកាសដាក់ប្រទេសក្នុងកម្រិតអាសន្ន ក្នុងវិបតិ្តជម្លោះនៅអ៊ុយក្រែន ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសភាបានអនុម័តនូវវិធានការដើម្បីទប់ស្កាត់បញ្ហានានា ដែលនឹងអាចកើតឡើងនាពេលខាងមុខ។

លោក Orban បានប្រកាសដាក់ប្រទេសក្នុងកម្រិត អាសន្នតាមវិដេអូមួយលើបណ្តាញសង្គមហ្វេសប៊ុក ហើយវានឹងចូលជាធរ មានចាប់ពីពាក់កណ្តាលយប់ថ្ងៃអង្គារតទៅដែលកម្រិតនិង លក្ខណ្ឌព្រមទាំងការ ចំណាត់ការលំអិតនឹងប្រកាសនៅព្រឹកថ្ងៃពុធនេះ។

លោក Orban បានថ្លែងបែបនេះថា៖ ដើម្បីការពារសន្តិសុខនិងអត្ថប្រយោជន៍របស់ហុងគ្រី និងដើម្បីធានាឲ្យថា យើងនឹងនៅចេញឆ្ងាយពីសង្គ្រាមនិងដើម្បីការពារគ្រួសារនៃ ពលរដ្ឋហុងគ្រីទាំងអស់នោះ រដ្ឋាភិបាលចាំបាច់ ត្រូវការអនុវត្តការងារមួយនេះ ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការឆ្លើយតបភ្លាមៗ ក្នុងករណីបន្ទាន់ណាមួយ៕

ប្រែសម្រួល៖ស៊ុនលី

To Top