ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីព្រមានថា ការជំរុញសន្តិសុខស្បៀងរបស់ចិន បង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិក

បរទេស៖ យោងតាមទីភ្នាក់ងារ សហព័ន្ធដែលផ្តោតលើពាណិជ្ជកម្ម ជាមួយទីក្រុងប៉េកាំង បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ដើម្បីសម្រេចបាន នូវសន្តិសុខស្បៀង តំណាងគឺឱ្យការគំរាមកំហែង ដល់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមមន្ត្រីបានព្រមានថា ក្រុមហ៊ុនចិនអាចប៉ុនប៉ង លួចកម្មសិទ្ធិបញ្ញា កាត់ចូលទៅក្នុងប្រាក់ចំណេញ នៃការនាំចេញអាហារ របស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឱ្យខូចសង្វាក់ផ្គត់ផ្គង់របស់អាមេរិក និងថែមទាំងកំណត់គោលដៅ លើដំណាំកែច្នៃហ្សែន របស់សហរដ្ឋអាមេរិក ជាមួយនឹងសង្គ្រាមជីវសាស្រ្តទៀតផង។

របាយការណ៍ដែលបានចេញផ្សាយ នៅសប្តាហ៍នេះដោយគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខអាមេរិក-ចិន ផ្តោតលើ “ផលប្រយោជន៍ចិន ចំពោះវិស័យកសិកម្ម របស់សហរដ្ឋអាមេរិក” ហើយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងកំពុង “បង្កើនសន្តិសុខស្បៀង តាមរយៈការវិនិយោគនៅបរទេស” បន្ទាប់ពីប្រឈមមុខនឹង “បញ្ហាប្រឈម” ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

របាយការណ៍បានសន្និដ្ឋានថា “ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងស្រុក របស់រដ្ឋាភិបាលចិន មិនគ្រប់គ្រាន់ក្នុងការ ដោះស្រាយបញ្ហារបស់ប្រទេសចិនទេ” ដូចនេះរដ្ឋាភិបាលទីក្រុងប៉េកាំង ឥឡូវនេះកំពុងសម្លឹងមើល ទៅក្រៅប្រទេស “ដើម្បីដោះស្រាយតម្រូវការរបស់ខ្លួន តាមរយៈការវិនិយោគ និងការទិញយកដីស្រែចំការ ការចិញ្ចឹមសត្វ ឧបករណ៍កសិកម្ម និងកម្មសិទ្ធិបញ្ញា។ (IP) ជាពិសេសគ្រាប់ពូជ GM [កែប្រែហ្សែន] ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញ ពីហានិភ័យជាច្រើនដល់សេដ្ឋកិច្ច និងសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top