ព័ត៌មានអន្តរជាតិ

យូអិន ៖ វិបត្ដិមនុស្សធម៌ អ៊ុយក្រែន កំពុងក្លាយទៅជាវិបត្ដិ ជួញដូរមនុស្សវិញ

យូអិន ៖ លោកស្រី Pramila Patten តំណាងពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ស្តីពីអំពើហិង្សាផ្លូវភេទ នៅក្នុងជម្លោះបានព្រមានថា វិបត្តិមនុស្សធម៌នៅ អ៊ុយក្រែន កំពុងក្លាយជាវិបត្តិជួញដូរមនុស្ស ។

លោកស្រី Patten បានលើកឡើងថា តាំងពីដើមដំបូងនៃជម្លោះ ការកើនឡើងហានិភ័យ នៃការជួញដូរមនុស្ស រួមទាំងសម្រាប់គោលបំណង នៃការកេងប្រវ័ញ្ចផ្លូវភេទ និងពេស្យាចារ គឺជាភស្តុតាងគួរឱ្យព្រួយបារម្ភ។

លោកស្រីបានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិ ស្តីពី អំពើហិង្សាផ្លូវភេទ និងការជួញដូរមនុស្ស ថាកង្វះនៃការត្រួតពិនិត្យ ស្របគ្នានៃការផ្តល់ ជូនកន្លែងស្នាក់នៅ និងការរៀបចំការដឹកជញ្ជូន គឺជាកង្វល់ដ៏ធ្ងន់ធ្ងរ ក៏ដូចជាសមត្ថភាព មានកម្រិតនៃសេវាកម្មការពារ ដើម្បីដោះស្រាយល្បឿន និងបរិមាណនៃការផ្លាស់ទីលំនៅ នៅក្នុងបរិបទនៃជម្លោះអ៊ុយក្រែន ។

លោកស្រីបានបន្ថែមថា វាក៏មានការព្រួយបារម្ភផងដែរ ទាក់ទងនឹងចំនួនអ្នកស្ម័គ្រចិត្ត ដែលមានចំនួនកំណត់ និងការបណ្តុះបណ្តាល ឬបទពិសោធន៍តិចតួច ឬគ្មាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

នៅក្នុងដំណើរទស្សនកិច្ច របស់លោកស្រីទៅកាន់មជ្ឈមណ្ឌល ទទួលជនភៀសខ្លួន អ៊ុយក្រែន ដែលផ្លាស់ប្តូរដោយ Tesco នៅទីក្រុង Przemysl ប្រទេសប៉ូឡូញ លោកស្រីបានរកឃើញ “ការព្រួយបារម្ភអំពីសុវត្ថិភាព និងការការពារយ៉ាងធ្ងន់ធ្ងរ” នៅក្នុងកន្លែងដែលគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្ត ហើយដោយមានតែ “វត្តមានឆ្អឹងទទេ” របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top