បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានបើកជំនួបស្វាគមន៍វត្តមាន របស់មន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើនរូបនៅទីក្រុង West Bank របស់ខ្លួន ។
ជំនួបគ្នានេះត្រូវបានគេធ្វើឡើង នៅមុនពេលដែលដំណើរទស្សនកិច្ចជាផ្លូវការ របស់លោកប្រធានាធីបតីអាមេរិក Joe Biden មកកាន់ទឹកដីរដ្ឋប៉ាឡេស្ទីន នាពេលខាងមុខនេះ ។
ជំនួបលើកនេះលោកប្រធានាធិបតី ក៏បានធ្វើការស្នើសុំទៅខាងភាគី អាមេរិកផងដែរ ក្នុងការដកអង្គភាព Palestine Liberation Organization (PLO)ចេញពីបញ្ជីភេវរកម្មអន្តរជាតិព្រមទាំង ដើម្បីបើកដំណើរការទូតរបស់អាមេរិកឡើងវិញ នៅទីក្រុងយេរូសាឡឺម ភាគខាងកើតផងដែរ។
លោក Abbas ក៏បានលើកឡើងដែរថា PLO គឺជាដៃគូឈរ លើកិច្ចការងារសន្តិភាព ព្រមទាំងបានចុះកិច្ចព្រមព្រៀង សន្តិភាពជាច្រើន ដែលមានការគាំទ្រ ដោយអាមេរិកជាមួយនឹងអ៊ីស្រាអ៊ែល នាពេលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី