បរទេស៖ យោងតាមទិន្នន័យប្រចាំសប្តាហ៍ ដែលធ្វើឡើងដោយក្រុមហ៊ុនអ្នកជំនាញ ផលិតប្រេងនៃទីក្រុង Houston មានឈ្មោះថា Baker Hughes កាលពីថ្ងៃសុក្រម្សិលមិញនេះបង្ហាញថា ចំនួនខួងប្រេងរបស់អាមេរិក នៅសប្តាហ៍នេះបានកើនឡើងដល់ ៧៤០ដងមកហើយ។
ប្រភពដដែលបានបង្ហាញទៀតដែរថា ធៀបទៅនឹងចំនួនខួងប្រេង កាលពីសប្តាហ៍មុនមានត្រឹមតែ ២៧០ដងប៉ុណ្ណោះ ហើយក្នុងនោះការខួងនៅលើដីមាន ៧២១ដង ខួងលើដីទឹកមាន៣ដងនិងខួង នៅសមុទ្រមានចំនួន ១៦ដង។
មកទល់បច្ចុប្បន្នក្រុមហ៊ុន Permian Basin នៅភាគខាងលិចរដ្ឋតិចសាច និងរដ្ឋមិកស៊ិកខាងកើតគឺជាអ្នក ដែលផលិតប្រេងបានច្រើនជាងគេបំផុត ក្នុងចំណោមប្រេងដែលអាមេរិក ប្រមូលបាននៅសប្តាហ៍នេះ៕
ប្រែសម្រួល៖ ស៊ុន លី