“បើសិនជាអាមេរិក មិនដោះស្រាយបញ្ហា ជាប្រព័ន្ធ ដែលមានការគំរាមកំហែង ដល់ប្រជាធិបតេយ្យ នោះសវនាការលើកនេះ នឹងមិនមានឥទ្ធិពលអីទេ ។” នាពេលថ្មីៗកន្លងទៅនេះ លោក Nolan Higdon អ្នកសារព័ត៌មានជើងចាស់ របស់អាមេរិក បានវាយតម្លៃដូច្នេះ ។
គិតរហូតដល់ថ្ងៃទី១៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការពិនិត្យអង្កេត ជាពិសេស របស់សភាជាន់ទាបអាមេរិក បានបើកធ្វើសវនាការពីរលើក ពាក់ព័ន្ធនឹងរឿងចលាចល ដែលកើតឡើងនៅវិមានរដ្ឋសភា ។ កាលពីមួយឆ្នាំមុន នៅថ្ងៃទី៦ ខែមករា អ្នកគាំទ្ររបស់លោក ត្រាំ អតីតប្រធានាធិបតី កាលនោះចំនួនរាប់ពាន់នាក់ បានសម្រុកចូលវិមានរដ្ឋសភា ប៉ុនប៉ងកែប្រែលទ្ធផល នៃការបោះឆ្នោត តាមរយៈកម្លាំងហិង្សា ចុងបំផុតបានបណ្តាលឱ្យមនុស្ស៥នាក់ ស្លាប់បាត់បង់ជីវិត ប៉ូលីសចំនួនជាង១៤០នាក់រងរបួស មនុស្សចំនួនជាង៧រយនាក់ត្រូវចាប់ខ្លួន ។ ព្រឹតិ្តការណ៍ដែលគួរឱ្យពិភពលោក ភ្ញាក់ផ្អើលនេះ ត្រូវគេចាត់ទុកថាជា “ពេលវេលាងងឹតបំផុត របស់ប្រជាធិបតេយ្យអាមេរិក” ។
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក ចាប់ពីព្រិត្តិការណ៍នៅវិមានរដ្ឋសភា ដល់ការធ្វើសវនាការ សុទ្ធតែពោពេញទៅដោយការប្រកួតប្រជែងរវាងគណបក្ស ។ សភាជាន់ទាបដែលគ្រប់គ្រង ដោយបក្សប្រជាធិបតេយ្យបាន ផ្តួចផ្តើមធ្វើការស៊ើបអង្កេត ហើយបានឃោសនាបំប៉ោង និងផ្សព្វផ្សាយព័ត៌មានអំពីសវនាការ រីឯបក្ស សាធារណរដ្ឋវិញ បែរជាស្តីបន្ទោសសមាជិក នៃក្រុមស៊ើបអង្កេតថាមាន “ភាពលំអៀង” សវនាការគ្រាន់តែជា “វិធីបំភាន់ភ្នែក” សម្រាប់បង្វែរ ទំនាស់តែប៉ុណ្ណោះ ។ ប្រព័ន្ធសារព័ត៌មាន ដែលគាំទ្របក្សទាំងពីរដោយឡែកពីគ្នា ក៏បានឈរនៅម្ខាងយ៉ាងច្បាស់លាស់ដែរ ឧទាហរណ៍ ដូចជាប្រព័ន្ធសារព័ត៌មាន ពួកសេរីភាព ដូចជាប្រព័ន្ធសារព័ត៌មាន អាមេរិក CNN ជាដើមបាននាំគ្នាធ្វើការផ្សាយផ្ទាល់ និងបកស្រាយយ៉ាងជ្រាលជ្រៅ ចំពោះសវនាការ តែស្ថានីយ ទូរទស្សន៍ FOX ដែលជាប្រព័ន្ធសារព័ត៌មានពួក អភិរក្សមិនគ្រាន់តែមិនបានចាក់ ផ្សាយផ្ទាល់ សវនាការលើកដំបូង តែប៉ុណ្ណោះទេ ថែមទាំង បានប្រកាសថា អត្រាទស្សនា នៃសវនាការទាបណាស់ ខណៈសវនាការ ទើបចាប់ផ្តើមតែ៥នាទី ហើយបានចាក់ផ្សាយ កម្មវិធីជជែកពិភាក្សាដែលមានខ្លឹមផ្ទុយគ្នា ។
ឆ្នាំនេះ ជាឆ្នាំធ្វើការបោះឆ្នោតពាក់កណ្តាល អាណត្តិរបស់អាមេរិក វាច្បាស់ណាស់ គណបក្សទាំងពីមានអាកប្បកិរិយាបដិបក្ខគ្នាទៅលើសវនាការ គឺដោយគិតពិចារណាដល់ការបោះឆ្នោត ។ ដូច្នេះ ការងារស៊ើបអង្កេត ដែលគួរស្វែងរកការពិតជាក់ស្តែង បានក្លាយជាកលល្បិចរបស់បក្សទាំងពីរ ដើម្បីធ្វើការប្រកួតប្រជែង ។ ប្រការនេះមិនគ្រាន់តែបានបង្ហាញឱ្យឃើញថា ភាពបែកបាក់គ្នាខាងនយោបាយរបស់អាមេរិកមកាន់តែធ្ងន់ធ្ងរទៅ ថែមទាំងក៏បានបំផ្លាញមតិរបស់ប្រជាជនអាមេរិកយ៉ាងធ្ងន់ធ្ងរផងដែរ ។
សង្គមអាមេរិកមានភាពប្រេះស្រាំ កាន់តែធ្ងន់ធ្ងរ ទំនាស់គ្រប់បែបយ៉ាងត្រូវ បានសន្សំទុកនិងបំផុសឡើង ។ ប៉ុន្តែ អ្នកនយោបាយអាមេរិក មិនដែលគិតពីកំហុស របស់ខ្លួន និងរកមធ្យោបាយ ដោះស្រាយបញ្ហាពី ឬគល់នោះទេ ពួកគេបែរជាបន្តធ្វើការ ប្រកួតប្រជែងផលប្រយោជន៍ ជុំវិញនិងប្រធានបទ ដូចជាការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ ការអុជអាលសេដ្ឋកិច្ច និងគម្រោងច្បាប់គ្រប់គ្រងកាំភ្លើងជាដើម ការខ្វែងគំនិតបានឡើងកម្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។
បើសិនជាអ្នកនយោបាយអាមេរិក ងប់ងល់នឹងការប្រកួតប្រជែងរវាងគណបក្ស មិនអើពើរ នឹងការដោះស្រាយបញ្ហា ក្នុងស្រុកអាមេរិក នោះគឺមានន័យថា “ប្រជាធិបតេយ្យបែប អាមេរិក” ជិតគ្មានថ្នាំព្យាបាលហើយ សម្បីតែធ្វើសវនាការច្រើន ដល់ប៉ុណ្ណាក៏លែងមានប្រសិទ្ធភាពអីទេ “សុបិន្តអាក្រក់របស់ អាមេរិក”នឹងកើតឡើងជាបន្តបន្ទាប់ ៕