វ៉ាស៊ីនតោន ៖ របាយការណ៍ថ្មីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារបានឱ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនក្នុងឆ្នាំសិក្សា ២០២០-២០២១ បានកើនឡើងដល់ចំនួន ខ្ពស់បំផុតក្នុងរយៈពេល ២០ឆ្នាំ ។
យោងតាមរបាយការណ៍ចំនួន ៣១ ទំព័រដែលបានចេញផ្សាយ ដោយមជ្ឈមណ្ឌលជាតិអប់រំ បានឱ្យដឹងថា ការបាញ់ប្រហារនៅសាលារៀនសរុបចំនួន ៩៣ ជាមួយនឹងការស្លាប់ និង របួសបានកើតឡើងនៅសាលាបឋមសិក្សា និងមធ្យមសិក្សារដ្ឋ និងឯកជន ក្នុងអំឡុងឆ្នាំសិក្សាចុងក្រោយនេះ រួមទាំងការបាញ់ ប្រហារក្នុងសាលារៀនចំនួន ៤៣ លើក បណ្តាលឲ្យមនុស្សស្លាប់ និង ៥០ ករណីបាញ់ប្រហារ ក្នុងសាលារៀនដោយរបួសតែប៉ុណ្ណោះ។
លើសពីនេះ មានការបាញ់ប្រហារនៅសាលារៀនចំនួន ៥៣លើក ដែលមិនមានមនុស្សស្លាប់ក្នុងអំឡុងឆ្នាំសិក្សា។ មាន ការ បាញ់ ប្រហារ នៅ សាលា តែ ២៣ លើក ប៉ុណ្ណោះ ដែលមានអ្នកស្លាប់ និងរបួស ក្នុងអំឡុង ឆ្នាំ សិក្សា ២០០០-០១ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
“ទោះបីជាអត្រា នៃជនរងគ្រោះដោយហឹង្សាមិនបណ្ដាល ឱ្យស្លាប់នៅសាលារៀនសម្រាប់ក្មេងអាយុពី ១២ ទៅ ១៨ឆ្នាំមានកម្រិតទាបជាងនៅឆ្នាំ២០១៩ ជាងឆ្នាំ២០០៩ ក៏ដោយ ក៏មានការបាញ់ប្រហារ នៅសាលារៀន ច្រើនជាងឆ្នាំ២០២១ ជាងឆ្នាំផ្សេងទៀតចាប់ តាំងពីការប្រមូលទិន្នន័យ បានចាប់ផ្តើមនៅដើមឆ្នាំ២០០០ ។ ការកើនឡើងពី ១១ករណី ក្នុងឆ្នាំ២០០៩ ដល់ ៩៣ករណី ក្នុងឆ្នាំ២០២១”។
លោកស្រីបានបន្ថែមថា “ខណៈពេលដែលផលប៉ះពាល់យូរអង្វែង នៃឧក្រិដ្ឋកម្ម និងបញ្ហាសុវត្ថិភាពទាំងនេះមិនអាចវាស់វែងបានក្នុងស្ថិតិតែមួយមុខ ទិន្នន័យទាំងនេះ មានតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកបង្កើត គោលនយោបាយ មន្ត្រីសាលា និងសមាជិកសហគមន៍របស់យើងដើម្បីកំណត់ និងអនុវត្តវិធានការបង្ការ និងឆ្លើយតប”៕