បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពីនលោក Ferdinand Romuadez Marcos ដែលបានជួបជាមួយនឹង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងទីក្រុងម៉ានីល កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហា នៅដែនសមុទ្រចិនខាងត្បួង ដោយការសន្ទនាគ្នាផងដែរ។
ប្រធានាធិបតីហ្វីលីពីន បាននិយាយថាចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងដៃគូអភិវឌ្ឍដ៏សំខាន់បំផុត ហើយភាគីទាំងពីរក៏កំពុងបានធ្វើការផ្តួចផ្តើម នូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ផ្សេងទៀតផងដែរនាពេលខាងមុខ។
លោកបន្តថា៖ បន្ទាប់ពីការរីករាលដាលនៃវិរុសកូវីដ ប្រទេសចិនគឺជាអ្នកទីមួយដែល បានផ្គត់ផ្គង់វ៉ាក់សាំង និងផ្គត់ផ្គង់សំភារៈការពារកូវីដម កឲ្យហ្វីលីពីនហើយចិនតែងតែគាំទ្រ ដល់សកម្មភាពសំណង់ជាប់ រហូតមកដែលជាលទ្ធផលវា បានជួយឲ្យពលរដ្ឋហ្វីលីពីនទទួលបាន នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែល ល្អប្រសើរមួយនៅពេលនេះ។
ហ្វីលីពីននៅតែសង្ឃឹមថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយចិនក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអប់រំ វប្បធម៌ និងវិស័យផ្សេងៗទៀត ដើម្បីពង្រឹងអត្ថន័យនៃ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ៕
ប្រែសម្រួល៖ ស៊ុន លី
