គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច១៥នាក់បានស្លាប់ និង១២នាក់ទៀត ភ័យខ្លាចដោយនៅជាប់គាំង បន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី បានវាយប្រហារលើប្លុកផ្ទះល្វែងកម្ពស់ ៥ជាន់នៅតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានជ្រើសរើស ផ្លូវរបស់ពួកគេតាមរយៈ ការរើកម្ទេចថ្មកាយចេញ ។
អ៊ុយក្រែនក៏បានរាយការណ៍ពី ការប៉ះទង្គិចគ្នាជាមួយកងទ័ពរុស្ស៊ី នៅជួរមុខនៅភាគខាងកើត និងខាងត្បូង ខណៈដែលក្រុងម៉ូស្គូបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនបានវាយលុកឃ្លាំង កងទ័ពអ៊ុយក្រែនដែលរក្សាទុកកាំភ្លើងធំ M777 ដែលផលិតដោយសហរដ្ឋអាមេរិក ដែលជាប្រភេទកាំភ្លើងធំនៅជិត Kostyantynivka ក្នុងតំបន់ Donetsk ។
លោក Pavlo Kyrylenko អភិបាលខេត្ត Donetsk បានលើកឡើងថា ការវាយប្រហារមកលើអគារផ្ទះល្វែងនេះ បានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅទីក្រុង Chasiv Yar ។ សេវាសង្គ្រោះបន្ទាន់ក្នុងតំបន់បានផ្តល់ចំនួន អ្នកស្លាប់ចំនួន ១៥នាក់កាលពីរសៀលថ្ងៃអាទិត្យ ។
អ្នកស្រុកម្នាក់ដែលដាក់ឈ្មោះនាងថា Ludmila បាននិយាយថា “យើងបានរត់ទៅបន្ទប់ក្រោមដី មានការប៉ះទង្គិចគ្នាចំនួន៣ ដង ទីមួយនៅកន្លែងផ្ទះបាយ” ។ ទីពីរ ខ្ញុំមិនចាំទេ មានផ្លេកបន្ទោរ យើងរត់ទៅផ្លូវចូលទីពីរ រួចចូលទៅក្នុងបន្ទប់ក្រោមដី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា