ព័ត៌មានជាតិ

សម្តេចតេជោ នឹងបន្តជួយជនពិការភ្នែក នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz

ភ្នំពេញ ៖ បន្ទាប់ពីបានអញ្ជើញជាអធិបតី ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ាន ប៉ារ៉ារួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១១ កក្កដា នេះ បានអញ្ជើញជួបសំណេះសំណាល ដោយផ្ទាល់ជាមួយ ជនពិការភ្នែកចំនួន ១០រូប នៃសមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ នៅទល់មុខសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ ។ ដោយសម្តេចតេជោ ក៏បានសន្យាបន្តជួយតទៀត ។

នាឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសាកសួរដោយផ្ទាល់ពីដំណើរការ និងនិរន្តភាព របស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ ពិសេសជុំវិញ ការបើកទីស្នាក់ការបម្រើសេវាម៉ាស្សា ធ្វើសរសៃរបស់ជនពិការភ្នែក ក្រៅអំពីការងារមួយចំនួន ទាក់ទិនទៅនិងការងាររបស់សមាគម និង វិទ្យុទូរទស្សន៍អនឡាញ ។

តំណាងជនពិការភ្នែកទាំង១០រូប ប្រាប់សម្តេចតេជោថា ក្រៅពីការងារ របស់សមាគម ជនពិការបានរៀនពីវិធីម៉ាស្សា និងបានជួលទីតាំងនេះ ប្រកបរបរបន្ថែមលើអ្វី ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន ជួយឧបត្ថម្ភដូចជាប្រាក់ខែ របបអង្ករ ជាដើម។

ជាមួយនឹងការអញ្ជើញ ពិនិត្យដោយផ្ទាល់នោះ សម្តេចតេជោ បានបន្តជួយដល់សមាគម និងវិទ្យុទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក FM94.70Mz រាជធានីភ្នំពេញ នូវអ្វីដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតធ្លាប់បានជួយកាលពីពេលកន្លងមក ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចតេជោ បានឧបត្ថម្ភថវិកាចំនួន១០លានរៀល និង១ពាន់ដុល្លារ ជូនជនពិការ និងជូនដល់និរន្តរភាពរបស់សមាគម និងវិទ្យុទូរទស្សន៍អនឡាញនេះផងដែរ ៕

To Top