នយោបាយ

លោកXiJinping ៖ ខ្ញុំតែងតែមានជំនឿ បែបនេះ «ការកសាងមហាអំណាច ដែនសមុទ្រ»

រៀងរាល់ថ្ងៃទី១១ ខែកក្កដា គឺជាទិវានាវាចរណ៍ របស់ប្រទេសចិន ។ នៅថ្ងៃនេះក្នុងឆ្នាំ ១៤០៥ នៃគ.ស អ្នកនាវាចរចិន Zheng He បានដឹកនាំក្បួនទូក ដ៏ធំមួយទៅកាន់ មហាសមុទ្រឥណ្ឌា ដែលបើកការនាំមុខ សម្រាប់ប្រជាជាតិចិន ទៅកាន់មហាសមុទ្រ ។ សព្វថ្ងៃនេះ គំរូនៃក្បួននាវា របស់លោក Zheng He ត្រូវបានដាក់បង្ហាញ យ៉ាងស្ងៀមស្ងាត់ នៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រ ដឹកជញ្ជូន តាមសមុទ្រទីក្រុង Quanzhou ខេត្តFujian ប្រទេសចិន ដោយកត់ត្រា នូវពេលវេលាដ៏រុងរឿង នៃការជិះទូកទៅខាងក្រៅប្រទេស និងជាសាក្សី នៃយុគសម័យថ្មី នៃការស្វែងរកផែនទីសមុទ្រ របស់ប្រទេសចិនផងដែរ ។

នៅពេលនិយាយដល់ Quanzhou ខេត្ត Fujian ពាក្យ “សំពៅ” មិនអាចចៀសវាងបានទេ ។ ក្នុងនាមជាចំណុចចាប់ផ្តើម នៃផ្លូវសូត្រសមុទ្រ និងជា”កំពង់ផែធំ ជាងគេនៅបូព៌ា” ក្នុងរាជវង្សសុង (Song) និង យាន(Yuan) ក្រុងQuanzhou ក្នុងប្រវត្តិសាស្ត្រ បានរក្សាការធ្វើពាណិជ្ជកម្ម តាមសមុទ្រជាមួយប្រទេស ជិត ១០០ លើពិភពលោក ហើយឧស្សាហកម្ម សាងសង់កប៉ាល់ មានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដែលនាំមុខពិភពលោក អស់រយៈពេលជាយូរមកហើយ ។

ប្រទេសចិន គឺជាប្រទេសមហាសមុទ្រ ដ៏ធំមួយ ដែលមានផ្ទៃដី មហាសមុទ្រស្មើនឹង ១ភាគ៣នៃផ្ទៃដីរបស់ខ្លួន។ ឆ្នេរសមុទ្រប្រវែង១៨,០០០គីឡូម៉ែត្រ របស់ប្រទេសចិន មានទីក្រុងកំពង់ផែរាប់សិប និងមានផលប្រយោជន៍ ជាយុទ្ធសាស្ត្រ ដែនសមុទ្រ យ៉ាងទូលំទូលាយ ។ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២ ក្នុងអំឡុងពេលអញ្ជើញបំពេញ ទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវសមុទ្រ Sanya នៃ សាកលវិទ្យាល័យមហា សមុទ្រប្រទេសចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ការកសាងមហាអំណាចសមុទ្រគឺ ជាកិច្ចការយុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីសម្រេចបាន ក្នុងការធ្វើឱ្យប្រទេសជាតិចិន មានភាពរុងរឿង សារឡើងវិញ ។

កាលនៅខែឧសភាឆ្នាំ ១៩៩៤ លោក Xi Jinping បានចង្អុលបង្ហាញថា “ត្រូវធ្វើទាំងការកសាងឆ្នេរសមុទ្រ និងការកសាងសមុទ្រ និង កសាងសមុទ្រ ក៏ដូចជាការងារស្វែងរកបាតសមុទ្រដែរ” ។ នៅទីក្រុងហ្វូចូវ (Fuzhou) លោក Xi Jinping បានស្នើឡើង នូវគោលគំនិតជាយុទ្ធសាស្ត្រ ក្នុងការកសាង “ហ្វូចូវនៅលើសមុទ្រ” ហើយបន្ទាប់ពីចូលកាន់តំណែង នៅក្នុងខេត្តFujian លោកបានស្នើយុទ្ធសាស្ត្រ “ពង្រឹងខេត្តFujianដោយមហាសមុទ្រ” ។ ក្រោយមក ពេលលោកធ្វើការក្នុងរដ្ឋាភិបាលកណ្តាល លោកបានសង្កត់ធ្ងន់លើ «ខ្ញុំតែងតែមានជំនឿបែបនេះ ៖ ការកសាង មហាអំណាចដែនសមុទ្រ»៕

To Top