បរទេស៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលទីក្រុងគៀវម្នាក់ ដែលធ្លាប់ជាអ្នកគម្រាម ក្នុងការវាយកំទេចស្ពាន វែងបំផុត របស់អឺរ៉ុប នៅក្នុងតំបន់ Crimea នោះកាលពីថ្ងៃចន្ទកន្លង ទៅបានប្រកាសលាលែង ចេញពីតំណែងហើយ។
លោក Viktor Andrusiv ដែលជាប្រឹក្សាផ្ទាល់ របស់លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky ផងនិងក៏ជាមន្ត្រីប្រឹក្សាជាន់ខ្ពស់ របស់ក្រសួងការបរទេស ផងនោះ បានសរសេរនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថាលោកនឹង បន្តព័ត៌មានលំអិត អំពីមូលហេតុនៃការ សម្រេចចិត្តនេះ។
កាលពីមុននេះបន្តិច លោក Andrusiv ត្រូវបានគេមើលឃើញថា បានធ្វើការរិះគន់ចំៗ ទៅលើរដ្ឋាភិបាលរបស់អ៊ុយក្រែន ដែលគ្រោងនឹងធ្វើការកាត់បន្ថយ ចំនួនកងកម្លាំង មន្ត្រីរាជការនៅទូទាំង ប្រទេស។
លោកក៏ធ្លាប់ជាបុគ្គលដ៏ល្បី នៅក្នុងបណ្តាញសារព័ត៌មាន កន្លងមកដែរបន្ទាប់ពីបានធ្វើការអះអាងថា ស្ពាននៅក្នុងតំបន់ Crimea ដែលតភ្ជាប់ជាមួយនឹងរុស្សី នឹងត្រូវកំទេចចោល ហើយរងចាំតែពេលវេលា មកដល់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
