ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំក្រុម G20 ថ្លែងថា បណ្តាប្រទេសសមាជិក បានថ្កោលទោសទៅលើ ការលុកលុយរបស់រុស្ស៊ីមកលើ ប្រទេសអ៊ុយក្រែន

បាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ថា ប្រទេសជាច្រើននៅក្នុងក្រុមនៃ សេដ្ឋកិច្ចធំៗចំនួន២០ ឬហៅថា ក្រុម G20 បានថ្កោលទោសពីការលុកលុយ របស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសនេះ បញ្ចប់សង្រ្គាមក្នុងអំឡុងពេល កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាម្ចាស់ផ្ទះបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍បិទអង្គប្រជុំ របស់ខ្លួនកាលពីព្រឹកថ្ងៃអាទិត្យ ។

ការជួបជុំគ្នារយៈពេល ២ថ្ងៃនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអភិបាលធនាគារកណ្តាល នៅលើដែនកោះរមណីយដ្ឋាន បាលី បានបញ្ចប់ដោយគ្មានសេចក្តីថ្លែងការណ៍រួមនោះទេ ដោយសារតែការមិនយល់ស្រប ជាមួយរុស្ស៊ីអំពីសង្គ្រាម ។

ប៉ុន្តែបណ្តាប្រទេសលោកខាងលិច បានគាបសង្កត់រុស្ស៊ី ជុំវិញការវាយលុកផ្នែកយោធា ដោយចោទប្រកាន់ទីក្រុងម៉ូស្គូថា បានបញ្ជូនរលកដ៏តក់ស្លុត តាមរយៈសេដ្ឋកិច្ចពិភពលោក និងអ្នកបច្ចេកវិជ្ជារបស់ខ្លួនពីភាពស្មុគស្មាញ ក្នុងឧក្រិដ្ឋកម្មសង្រ្គាមដែលត្រូវបាន ចោទប្រកាន់ក្នុងអំឡុង ពេលការលុកលុយនោះ ។

ឥណ្ឌូណេស៊ីបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍ថា “សមាជិកជាច្រើនបានយល់ស្របថា ការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ ហើយកំពុងប្រឈមមុខនឹង ការថយក្រោយដ៏សំខាន់មួយ ដែលជាលទ្ធផលនៃសង្រ្គាម របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដែលត្រូវបានថ្កោលទោសយ៉ាងខ្លាំង និងបានអំពាវនាវឱ្យបញ្ចប់សង្រ្គាម” ។

រដ្ឋាភិបាលក្រុងហ្សាការតា ដែលបាននឹងកំពុងធ្វើឱ្យមាន តុល្យភាពជំហរគោលនយោបាយ ការបរទេសអព្យាក្រឹតរបស់ខ្លួន ជាមួយនឹងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុម G20 នៅក្នុងខែវិច្ឆិកា បានជំនួសសេចក្តីថ្លែងការណ៍រួម ជាមួយនឹងសេចក្តីថ្លែងការណ៍ របស់ប្រធានកថាខណ្ឌចំនួន ១៤ ដែលមិនស្ថិតនៅក្រោមផ្ទាំងបដាវេទិកា និងរួមបញ្ចូលផ្នែក២ ស្តីពីភាពខុសគ្នារបស់សមាជិកឡើយ ។

“សមាជិកម្នាក់បានសម្តែងនូវទស្សនៈថា ការដាក់ទណ្ឌកម្មកំពុងបន្ថែមទៅ លើបញ្ហាប្រឈមដែលមានស្រាប់” ដោយបានលើកឡើងនៅក្នុងសេចក្តីយោង ជាក់ស្តែងមួយចំពោះប្រទេសរុស្ស៊ី ដែលបានបដិសេធការស្តីបន្ទោស ចំពោះវិបត្តិសេដ្ឋកិច្ចពិភពលោក នាពេលបច្ចុប្បន្ននេះ ។

ករណីនេះក៏មិនមានការឯកភាពគ្នាពីក្រុម G20 អំពីវិបត្តិស្បៀងអាហារពិភពលោក ដែលកាន់តែធ្ងន់ធ្ងរឡើងដោយ ការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងគំរាមកំហែងធ្វើឱ្យ មនុស្សរាប់លាននាក់នៅក្នុងប្រទេស កំពុងអភិវឌ្ឍន៍ប្រឈមនឹង ហានិភ័យនៃភាពអត់ឃ្លាន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top