នយោបាយ

បទវិភាគ ៖ អ្នកនយោបាយ អង់គ្លេស ដែលខំប្រឹងបង្ហាញ មុខបង្ហាញមាត់របស់ខ្លួន លើផ្ទៃអន្តរជាតិ នឹងមុខជានឹង ទទួលបរាជ័យ ជាក់ជាមិនខាន

នាពេលថ្មីៗកន្លងទៅនេះ លោក Richard Moore ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អង់គ្លេស (ហៅកាត់ MI6 ) បានអះអាងក្នុងពេលផ្តល់បទ សម្ភាសន៍ជាមួយប្រព័ន្ធ សារព័ត៌មានថា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាភារកិច្ចសំខាន់បំផុត សម្រាប់ប្រមូលការណ៍ សម្ងាត់របស់ MI6 ហើយសារសំខាន់របស់វាបាន “លើសពីការប្រឆាំង ភេរវកម្ម” ។ ក្រៅពីនេះ លោកក៏បានឃោសនាបំប៉ោង ពីបញ្ហាច្រកសមុទ្រតៃវ៉ាន់ ដោយយកការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន ធ្វើជាលេសដោយបានអះអាងថា ប្រទេសលោកខាងលិច គួរបញ្ចេញសញ្ញាទៅ កាន់ប្រទេសចិនថា “ប្រសិនជាបង្រួបបង្រួម តំបន់តៃវ៉ាន់ដោយប្រើកម្លាំងអាវុធ នោះវានឹងបណ្តាលឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ” នេះពិតជាដេកយល់សុបិនទាំងថ្ងៃ ។

អាចនិយាយបានថា អ្វី ដែលលោក Richard Moore បានឃោសនាបំប៉ោងថា “ការគំរាមកំហែងរបស់ចិន” តាមពិតទៅ គឺជាការចោទប្រកាន់ និង មួលបង្កាច់ដោយចេតនា អាក្រក់ ដោយឡែក នៅចំពោះមុខការពិតជាក់ស្តែង ពាក្យភូតកុហកទាំងនេះ នឹងត្រូវលាតត្រដាងយ៉ាងច្បាស់នៅទីបំផុត ។

យោងតាមទិន្នន័យស្ថិតិ ដែលចេញផ្សាយដោយក្រសួងការពារជាតិចិន កាលពីខែឧសភា ឆ្នាំនេះបានឱ្យដឹងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងទៅនេះ កងទ័ពចិនបានចូលរួមសកម្មភាព រក្សាសន្តិភាពនៃអង្គការ សហប្រជាជាតិចំនួន ២៥ លើកជាបន្តបន្ទាប់ ដែលបានចាត់បញ្ជូននាយទាហាន និងពលទាហានរក្សាសន្តិភាពសរុបជិត ៥ ម៉ឺននាក់ ក្នុងនោះ មាននាយទាហាននិងពលទាហាន ១៦ នាក់បានពលីជីវិត ដ៏មានតម្លៃរបស់ខ្លួន ។ គិតមកទល់ចុងខែឧសភា ឆ្នាំនេះ នៅតែមាននាយទាហាន និងពលទាហានចិនចំនួន ២២៤០ នាក់កំពុងបំពេញភារកិច្ច ក្នុងតំបន់បំពេញភារកិច្ចរក្សា សន្តិភាពចំនួន ៧ និងទីស្នាក់ការទូទៅ របស់អង្គការ សហប្រជាជាតិដដែល ។ ប្រទេសចិន ជាប្រទេសដែលបានចាត់បញ្ជូនកងទ័ព រក្សាសន្តិភាពច្រើនបំផុត ក្នុងចំណោមរដ្ឋសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សា សន្តិសុខ អង្គការ សហប្រជាជាតិ ។ ជាពិសេសគឺ “កងកម្លាំងមួកខៀវ របស់ចិន” បានទទួលគ្រឿង ឥស្សរិយយសរបស់អង្គការ សហប្រជាជាតិ ជាច្រើនលើកច្រើនសារ ហើយត្រូវបានប្រសិទ្ធនាមជា “កត្តាគន្លឹះនិងកម្លាំងគន្លឹះ ក្នុងសកម្មភាពរក្សាសន្តិភាព” ។ ក្រឡេកមក មើល អង់គ្លេសវិញ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អង់គ្លេសបានធ្វើតាមតែ សម្ព័ន្ធមិត្តរបស់ខ្លួន គឺ សហរដ្ឋអាមេរិក ដើម្បីញុះញង់ ឱ្យបង្កភាព ចលាចលនៅគ្រប់ទីកន្លែង លូកដៃជ្រាបចូល ផ្តួលរំលំនិងឈ្លានពាន ប្រទេសដទៃទៀតតាមតែទំនើងចិត្ត ក៏ដូចជាបង្កការបដិបក្ខគ្នាលើផ្ទៃ អន្តរជាតិ ដែលបាននាំមកនូវភាពចលាចល និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដល់ប្រទេសនិងតំបន់ជាច្រើន ហើយបានក្លាយជាការគំរាមកំហែង ដ៏ពិតប្រាកដចំពោះសន្តិភាពពិភពលោក ។

សូមយកសង្រ្គាមនៅអាហ្វហ្កានីស្ថាន ធ្វើជាឧទាហរណ៍ នៅពេលមុននេះ មិនជាយូរប៉ុន្មាន ក្រុមហ៊ុនវិទ្យុផ្សាយ សំឡេងអង់គ្លេស BBC បានលាតត្រដាង អំពីសកម្មភាព អំពើហិង្សារបស់កងទ័ពអង់គ្លេសប្រចាំ នៅអាហ្វហ្កានីស្ថានឱ្យដឹងថា អតីតសមាជិកនៃ Special Air Service (SAS)របស់អង់គ្លេស ដែលបោះប្រចាំនៅអាហ្វហ្កានីស្ថានបានសម្លាប់ឈ្លើយសឹក និងប្រជាជនសាមញ្ញ ដែលគ្មានអាវុធ ជាច្រើនលើក សឹងតែប្រកួតប្រជែងថា “តើអ្នកណាបានសម្លាប់មនុស្សច្រើនជាង” ក្នុងនោះ មានកងទ័ពមួយប្រហែលបានសម្លាប់ដោយខុសច្បាប់នូវមនុស្សចំនួន ៥៤ នាក់ក្នុងអំឡុងពេលបោះប្រចាំ តាមវេនរយៈពេល ៦ ខែ ។ បន្ទាប់ពីព័ត៌មាននេះ ត្រូវបានបែកធ្លាយ អង់គ្លេស បានរងការថ្កោលទោស និងតវ៉ាប្រឆាំងយ៉ាងក្រេវក្រោធ ពីសំណាក់សហគមន៍អន្តរជាតិ ។

សូមបញ្ជាក់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់គឺជាផ្នែកមួយ នៃដែនដីប្រទេសចិន ដែលមិនអាចពុះបំបែកបាន នេះជាការពិតជាក់ស្តែង ក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចប្រកែកបាន ! ប្រទេសចិនចាំបាច់ត្រូវសម្រេច បាននូវការបង្រួបបង្រួម ប្រទេសជាតិ ហើយក៏មុខជានឹង បង្រួបបង្រួមមាតុប្រទេស ទាំងស្រុង ជាក់ជាមិនខាន នេះជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចរារាំងបាន ។ ប្រទេសចិនរីករាយ ធ្វើកិច្ចខិតខំប្រឹងប្រែងអស់ ពីសមត្ថភាពដើម្បីសម្រេចបាននូវអនាគត នៃការបង្រួបបង្រួមដោយសន្តិវិធី នៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ដោយចិត្តស្មោះបំផុត ព្រមពេលជាមួយគ្នានេះ ចិនបាននិងកំពុងគាំពារយ៉ាងមុតមាំ នូវអធិបតេយ្យភាព សន្តិសុខនិងបូរណភាពទឹកដីជាតិ ហើយដាច់ខាតមិនអនុញ្ញាត ឱ្យបុគ្គលណាម្នាក់បំបែកបំបាក់តំបន់ តៃវ៉ាន់ចេញពីប្រទេសចិន ឡើយទោះតាមទម្រង់ណាក៏ដោយ ។ សូមដាស់តឿន លោក Richard Moore និងក្រុមផលប្រយោជន៍ ដែលលោកបានតំណាងទាំងអស់កុំយកបញ្ហាតៃវ៉ាន់ ធ្វើជាលេសដើម្បីខំប្រឹងបង្ហាញមុខបង្ហាញ មាត់របស់ខ្លួនលើផ្ទៃអន្តរជាតិ បើពុំនោះសោត មុខជានឹង ជួញទុក្ខដាក់ខ្លួនជាក់ជាមិនខាន ៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top