បរទេស៖ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានធ្វើការប្រកាសព្រមាន ទៅកាន់ពលរដ្ឋទាំងឡាយ ថាត្រូវតែមានការប្រុងប្រយ័ត្ន នៅពេល កំពុងធ្វើដំណើរ នៅក្រៅប្រទេស ដោយការបារម្ភ ថាអំពើហិង្សានឹងអាចកើនឡើង បន្ទាប់ពីអាមេរិក បានសម្លាប់មេដឹកនាំ កំពូលម្នាក់ របស់ក្រុមអាល់កៃដា នាពេលកន្លងមក។
ក្រសួងបានបញ្ជាក់បែបនេះថា៖ ព័ត៌មានដែលទទួលបានបច្ចុប្បន្ន បានបង្ហាញថាអង្គភាពភេវរកម្ម នៅតែបន្តដាក់ផែនការ វាយប្រហារសំដៅ ប្រយោជន៍និងពលរដ្ឋអាមេរិក នៅឡើយនៅ តាមតំបន់នានា នៅជុំវិញពិភពលោក ដែលក្នុងនោះសកម្មភាពវាយប្រហារ អាចមានច្រើនរូបភាព ទាំងគ្រាប់បែកអត្តឃាត ការធ្វើឃាតការប្លន់ ចាប់ពង្រត់ឬបំផ្ទុះគ្រាប់បែក ជាដើមផង។
ក្រសួង បានប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការចូលទៅស្វែងរក ព័ត៌មានបន្ថែម អំពីការព្រមាននេះនៅលើ វេបសាយ ដើម្បីអាចប្រឹក្សាយោបល់ មុនការធ្វើដំណើរ និងដើម្បីអាចរក្សាការទំនាក់ទំនង ឲ្យបានជាប់ជានិច្ច ជាមួយនឹងស្ថានទូត និងមន្ត្រីជំនាញ នៅតាមបណ្តាប្រទេសនានា៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
