ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ គ្មានការរំពឹងទុក នៃការប្រើប្រាស់ នុយក្លេអ៊ែរលើអ៊ុយក្រែននោះទេ

បរទេស៖ លោក Andrey Belousov អនុប្រធាននៃគណៈប្រតិភូរបស់ទីក្រុងមូស្គូ ប្រចាំនៅសន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយ នៃអង្គការសហប្រជាជាតិ (NPT) លោក Andrey Belousov បាននិយាយកាលពីថ្ងៃសុក្រ ពីទីក្រុង New York ថា ការចោទប្រកាន់អំពីប្រទេសរុស្ស៊ី ដែលគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងទីក្រុងគៀវ គឺ “មិនអាចទទួលយកបាន និងគ្មានមូលដ្ឋាន” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយ​ផ្អែកតាមការពន្យល់របស់លោក Belousov ថា “នេះមិនអាចទៅរួចនោះទេ ដោយសារគោលការណ៍ណែនាំ ខាងលទ្ធិរបស់រុស្ស៊ីកំណត់យ៉ាងតឹងរ៉ឹងនូវស្ថានការណ៍គ្រាអាសន្ន ដែលការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺអាចធ្វើទៅបានតាមសម្មតិកម្ម ពោលគឺឆ្លើយតបទៅនឹងការឈ្លានពានពាក់ព័ន្ធ នឹងអាវុធប្រល័យលោក ឬជាការឆ្លើយតបទៅនឹងការឈ្លានពានពាក់ព័ន្ធ នឹងអាវុធមិនមែននុយក្លេអ៊ែរ ដែលរដ្ឋត្រូវបានគំរាមកំហែង” ។

លោក​បាន​បញ្ជាក់​ថា​ «​គ្មាន​សេណារីយ៉ូ​សម្មតិកម្ម​ទាំង​នេះ​ពាក់ព័ន្ធ​នឹង​ស្ថានភាព ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទេ។

អ្នកការទូតរុស្ស៊ីក៏បានច្រានចោល ការលើកឡើងអំពីទីក្រុងមូស្គូដែលដាក់ការរារាំងនុយក្លេអ៊ែររបស់ខ្លួនលើ “ការប្រុងប្រយ័ត្នខ្ពស់” ដោយពន្យល់ថា ស្ថានភាពបច្ចុប្បន្ននៃ “ការប្រុងប្រយ័ត្នកើនឡើង” ជាមួយនឹងបុគ្គលិកបន្ថែមដែលបំពេញមុខងារនៅបញ្ជាការដ្ឋានយុទ្ធសាស្ត្រគឺ “ខុសគ្នាទាំងស្រុង” ពី “ស្ថានភាពជាក់ស្តែង” នៃការប្រុងប្រយ័ត្នខ្ពស់របស់កងកម្លាំងនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ»៕

ប្រែសម្រួលៈ ណៃ តុលា 

To Top