ព័ត៌មានអន្តរជាតិ

ប្រធាន IAEA រក្សាជំហររបស់ខ្លួន លើសំណួរតៃវ៉ាន់ ប៉ុន្ដែប្រកាន់ខ្ជាប់ នូវគោលការណ៍ចិន តែមួយ

វីយែន៖ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) គាំទ្រដំណោះស្រាយពាក់ព័ន្ធ នៃមហាសន្និបាត អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់នូវគោលការណ៍ ចិនតែមួយ នេះបើតាមអគ្គនាយក របស់ទីភ្នាក់ងារលោក Rafael Grossi បានឲ្យដឹងជាថ្មី កាលពីថ្ងៃព្រហស្បតិ៍។

លោក Grossi បានធ្វើការកត់សម្គាល់នេះ អំឡុងពេលសន្ទនាតាមទូរស័ព្ទ ជាមួយតំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន លោក Wang Qun។

លោក Grossi បានលើកឡើងថា IAEA ដែលជាផ្នែកមួយ នៃប្រព័ន្ធអង្គការសហប្រជាជាតិ រក្សាជំហររបស់ខ្លួនលើសំណួរតៃវ៉ាន់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។

មហាសន្និបាតអង្គការ សហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ក្នុងឆ្នាំ១៩៧១ ដែលសម្រេចស្តារសិទ្ធិស្របច្បាប់ នៃសាធារណរដ្ឋប្រជាមានិតចិន (PRC) នៅក្នុងអង្គការសហប្រជាជាតិ និងទទួលស្គាល់តំណាងរដ្ឋាភិបាល PRC ថាជាអ្នកតំណាង ស្របច្បាប់តែមួយគត់ របស់ប្រទេសចិន ទៅកាន់អង្គការសហប្រជាជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top