អាមេរិក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីបានលើកឡើងថា បុរសប្រដាប់អាវុធម្នាក់ដែលបានព្យាយាមទម្លុះអគារ FBI នៅទីក្រុង Cincinnati រដ្ឋ Ohio ក្រោយមកត្រូវបានបាញ់សម្លាប់ នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការដេញតាមរថយន្ត និងការប្រឈមមុខដាក់គ្នា យ៉ាងយូរនៅក្នុងវាលពោត ។
ប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណបុរសដែលស្លាប់នោះទេ ហើយក្នុងអំឡុងពេល នៃការរាយការណ៍ព័ត៌មានរបស់កាសែតមន្ត្រី២រូបសុំមិនធ្វើអត្ថាធិប្បាយពីមូលហេតុ របស់គាត់នោះទេ។ កាសែត New York Times និង NBC News បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា បានកំណត់អត្តសញ្ញាណបុរសនោះថា Ricky Shiffer អាយុ៤២ឆ្នាំ ។
អ្នកយកព័ត៌មាន NBC News ដែលដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់២ រូបដែលមិនបញ្ចេញឈ្មោះ បានលើកឡើងនៅលើ បណ្តាញសង្គម Twitter ថា ជនសង្ស័យកំពុងស្ថិតនៅអគារកាពីតូល សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន អំឡុងពេលមានការវាយប្រហារដោយអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ។
អ្នកគាំទ្រដល់លោក ត្រាំ មួយចំនួនបានទាមទារ ការសោកស្ដាយជាមួយ FBI ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ ជាមួយទីភ្នាក់ងារដែលបានរួមបញ្ចូលការស៊ើបអង្កេតរបស់ខ្លួន ទៅក្នុងការគាំទ្ររបស់រុស្ស៊ី សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦ របស់គាត់ និងការស្វែងរកដែលអនុញ្ញាតដោយតុលាការ នៅរដ្ឋផ្លរីដាកាលពីថ្ងៃចន្ទ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា