ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន លុបចោលអាជ្ញាបណ្ណ មិនឲ្យសាន ប៊ុនធឿន ធ្វើអាជីវកម្ម ផ្សព្វផ្សាយលើគេហទំព័រ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណ ម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន លែងធ្វើអាជីវកម្ម ផ្សព្វផ្សាយ លើគេហទំព័រ sbtpost.com បន្តទៀតហើយ ។

ការលុបចោលអាជ្ញាបណ្ណនេះ ដោយសារម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តអំពីអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់ សីលធម៌សង្គម និងកិត្តិយសសេចក្តីថ្លៃថ្នូរ អ្នកសារព័ត៌មានអាជីព។

សូមបញ្ជាក់ថា កាលពីថ្ងៃ២១ សីហា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាលោកនាយកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ពផងដែរ ដោយសារ សម្តេចលើកឡើងថា ចរិតពាលរបស់សាន ប៊ុនធឿន មិនអាចកែប្រែបាន ក្រោយសម្តេចអប់រំមិនឲ្យផឹកស្រា និងជេរបញ្ចោរ គេឯង ៕

To Top