ព័ត៌មានអន្តរជាតិ

មិនថា នរណាឈ្នះ នៅសង្គ្រាមនៅអ៊ុយក្រែន នោះទេ អាមេរិក បានចាញ់រួចទៅហើយ

ញូវយ៉ក ៖ កាសែត The National Interest ដែល ជា ទស្សនាវដ្តី ទំនាក់ទំនង អន្តរជាតិ អភិរក្សនិយម ប្រចាំពីរខែ របស់អាមេរិក បាន រាយការណ៍ ថា មិន ថា នរណាឈ្នះជម្លោះអ៊ុយក្រែនទេ សហរដ្ឋអាមេរិក នឹងជាអ្នកចាញ់ យុទ្ធសាស្ត្រ។

របាយការណ៍បានឲ្យដឹងថា បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង លទ្ធិប្រជាធិបតេយ្យលោកខាងលិច បានបង្រួបបង្រួមគ្នាយ៉ាងឆាប់រហ័ស ដោយឆ្លងកាត់ការដាក់ទណ្ឌកម្ម យ៉ាងទូលំទូលាយប្រឆាំង នឹងទីក្រុងម៉ូស្គូ រួមទាំងថ្ងៃផុតកំណត់ សម្រាប់ការបញ្ចប់ការ ទិញឥន្ធនៈហ្វូស៊ីលពីប្រទេសរុស្ស៊ី។

ទោះជាយ៉ាងនេះក្តី ទណ្ឌកម្ម ផ្នែកថាមពលរបស់លោកខាងលិច ត្រូវតែមានកម្រិតមួយ “តបតវិញ ដែលបណ្តាលឱ្យមានការរំខានដល់អតិផរណា និងការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ ដែលទីក្រុងប្រ៊ុចសែល ឥឡូវនេះកំពុងតស៊ូ ដើម្បីទប់ទល់នឹងផលវិបាកសេដ្ឋកិច្ច”។

របាយការណ៍បានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក បន្តរក្សាក្បាលរបស់ខ្លួន ដែលកប់នៅក្នុងការ សន្មត់ជាប្រវត្តិសាស្ត្រ ដែលជំរុញឱ្យមានការបង្កើត អង្គការណាតូ ក្នុងឆ្នាំ១៩៤៩ នោះអ្វីៗនឹងកាន់តែអាក្រក់ទៅៗជាលំដាប់ សម្រាប់ធនធាន និងសមត្ថភាពយោធា របស់សហរដ្ឋអាមេរិក ដែលហួសកម្រិត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top