ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ២ នាក់ករណី លាក់អាវុធខុសច្បាប់

ពោធិសាត់: ជនសង្ស័យ ២ នាក់ត្រូវបានកម្លាំង នគរបាលស្រុកភ្នំក្រវាញ ឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ពាក់ព័ន្ធក្នុងករណីលាក់អាវុធខុសច្បាប់ ម៉ាកសេកាសេ ចំនួនដើម និង សំភារះមូយចំនួន សម្រាប់ធ្វើជាអន្ទាក់ ទាក់សត្វព្រៃរួមនិងម៉ូតូចំនួន ២ គ្រឿង ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកភ្នំក្រវាញបានអោយដឹងថា ជនសង្ស័យទាំង ២ នាក់នោះមាន ១ ឈ្មោះស្រស់ ហឿន ភេទប្រុស អាយុ ៤៣ ឆ្នាំរស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិសាត់ និង ទី២ ឈ្មោះហឿន សុភ័ណ្ឌ ភេទប្រុសអាយុ ៣៩ ឆ្នាំ រស់នៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា បច្ចុប្បន្នជនសង្ស័យទាំង ២ នាក់ រួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាង សំណុំរឿងចាត់ការទៅតាមនិតិវិធី៕

To Top